​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក មី​ខា​អ៊ី​ល មី​ស៊ូ​ស្ទីន​( Mikhail Mishustin)​បាន​ទៅ​ដល់​ចិន សំរាប់​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​លោក​នឹង​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ​និង​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ស្តី​ពី​ហេដ្ឋារចនាសម្ពន្ធ​និង​ពាណិជ្ជកម្ម​។​

​ក្រសួង​ការបរទេស​រុស្ស៊ីបាន​និយាយថា លោក មី​ស៊ូ​ស្ទីន កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​ទៅដល់​ទីក្រុង​សៀង​ហៃ កន្លែង​ដែល​លោក​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ចិន និង​អ្នកការទូត​ជាន់ខ្ពស់​​ចិន​ប្រចាំ​ក្រុង​មូ​ស្គូ​លោក ចាង ហាន​វី​(Zhang Hanhui)​។​លោក​នឹង​ចូលរួម​វេទិកា​ធុរកិច្ច​រុស្ស៊ី​-​ចិន​មួយ និង​ទៅ​ធ្វើ​ទស្សនកិច្ច​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ប្រេង​គីមី​នៅ​ក្រុង​សៀង​ហៃ និង​ក៏​ជួប​ពិភាក្សា​ជា​​មួយ​តំណាង​មក​ពី​មជ្ឈដ្ឋាន​ធុរកិច្ច​រុស្ស៊ី​។​

​ចិន​កាលពី​ឆ្នាំមុន​បាន​ក្លាយជា​អ្នកទិញ​ថាមពល​កំពូល​ពី​រុស្ស៊ី ខណៈដែល​ការនាំចេញ​ឧស្ម័ន​ធម្មជាតិ​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ខ្លាំង​ដោយសារតែ​ទណ្ឌកម្ម​លោកខាងលិច​ចំពោះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​លោក មី​ស៊ូ​ស្ទីន បន្ទាប់មក​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី លី ឈៀង នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​​របស់​រុស្ស៊ី​។​

​សូមបញ្ជាក់​ថា នៅ​ប៉ុន្មាន​ចុងក្រោយ​នេះ ចិន​និង​រុស្ស៊ី​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការទូត ហើយភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​គេ​កាន់តែ​ជិតស្និទ្ធ​ឡើង​ចាប់តាំងពី​រុស្ស៊ី​បញ្ជូនទ័ព​​ចូល​អ៊ុ​យក្រែន​៕

នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក មី​ខា​អ៊ី​ល មី​ស៊ូ​ស្ទីន បាន​ទៅ​ដល់​ចិន​សំរាប់​ចូលរួម​វេទិកា​ធុរកិច្ច​រុស្ស៊ី​-​ចិន និង​ជួប​មេដឹកនាំ​ចិន​