ដោយ: ទេពកង្រី/កំពង់ឆ្នាំង: សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលថ្មីនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៨ នាក់ នៅក្នុងសាលានគរបាលជាតិភូមិភាគ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ នៅក្នុងពិធីនេះ បានរាយការណ៍ឲ្យដឹងថា សមិទ្ធផលដែលត្រូវដាក់សម្ពោធនាពេលនេះរួមមានផ្លូវកៅស៊ូអេស៊ី(AC)ប្រវែង២១៥៣ ម៉ែត្រ. ប្រព័ន្ធលូបង្ហូបទឹកប្រវែង   ៦០០ ម៉ែត្រ ជាអំណោយលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង , អាគារស្នាក់នៅ១ខ្នងកំពស់ ជាន់ជាអំណោយ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអាគារសាលសហសិក្សា ១ខ្នង កំពស់២ជាន់ ជាអំណោយ លោក  គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល , តារាងបាល់ទាត់ ស្រះ ទឹក សួន ច្បារ សួនរុក្ខជាតិ  រុក្ខវិថី  ឡដុត សំ រាម គ្រែ តុ កៅអី ព្រម ទាំងសម្ភារៈគាំ ទ្រមួយចំនួនទៀតជាអំណោយរប ស់សប្បុរសជននានា។

នៅក្នុងឱកាសនោះលោកឧត្តមសេ នីយ៍ទោ តុង អាន  ក៏បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការបណ្ដុះបណ្ដាលនិងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានា នៅក្នុងសាលានគរបាលជាតិភូមិភាគ ដែលបានកើត ឡើងនៅក្នុងឆ្នាំ២០១០រហូតមកដល់ពេលនេះផងដែរ។

សម្ដេចក្រឡាហោម ខេង នៅក្នុងពិធីនេះបានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និងផ្ដល់អទិភាពដល់ការងារអប់រំបណ្ដុះបណ្ដាលព្រមទាំងដាក់ចេញនូវផែនការកែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលន យោបាយរបស់រាជរដ្ឋាភិបាលដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិឲ្យស្របទៅនិងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិព្រមទាំងឆ្លើយតបនិងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោមបានសំដែងការកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៦ ដើម្បីឆ្លើយតប នឹងតម្រូវការនៃការបណ្ដុះបណ្ដាលក្នុងយុគសម័យសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ  ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់  សម្ដេចតេជោ ហ៊ុន សែននា យករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។

ជាចុងក្រោយ  សម្ដេចក៏ បានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ និងបានផ្ដាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទៅប្រើ ប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។

នៅចុងបញ្ចប់នៃកម្មវិធី សម្ដេចក្រឡាហោមក៏បានផ្ដល់កិត្តិយប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលីភីចំនួន១០ រូបនិងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន រូបផងដែរ៕/PC