នី​កូ​ឡា កាលី​នី​ក បដិសេធ​មិន​ទទួលយក​មេដាយប្រាក់ បន្ទាប់ពី​ត្រូវ​គ្រូបង្វឹក​បណ្តេញ​មក​ផ្ទះ​មុនពេល​កំណត់​

1160
ចែករម្លែក

​កីឡាករ នី​កូ​ឡា កាលី​នី​ក (Nikola Kalinic) មិន​ព្រម​ទទួលយក​មេដាយប្រាក់​ប​ន្ទា​ប់​ពី​ក្រុម ក្រូ​អាស៊ី បញ្ចប់​ត្រឹម​ជើងឯក​រង​នៅ​វើ​ល​ខាប់​នៅ​រដូវក្តៅ​នេះ​។​
​ ​
​គេ​ជឿថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ​បាន​បដិសេធ​មិន​ទទួលយក​មេដាយ​បន្ទាប់ពី​គ្រូបង្វឹក បាន​បណ្តេញ​កីឡាករ​រូបនេះ​ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​ចាប់ផ្តើមបាន​មួយ​ប្រកួត​។​
​ ​
​តាម​ព័ត៌មាន​ថា កាលី​នី​ក បដិសេធ​មិន​ចូល​លេង​ក្នុងឋានៈ​ជា​កីឡាករ​បម្រុង​ដោយសារ​មាន​បញ្ហា​ខ្នង អំឡុងពេល​ក្រុម​ក្រូ​អាស៊ី​យកឈ្នះ​ក្រុម​នី​ហ្សេ​រី​យ៉ា ២-០ ហើយ​ក្រោយមក​ត្រូវ​គ្រូបង្វឹក ស្លាត​កូ ដា​លី​ក (Zlatko Dalic) បណ្តេញចេញ​តែម្តង​។​
​ ​
​បន្ទាប់ពី​ឧប្បត្តិហេតុ​ដំបូង​មក លោក ដា​លី​ក បាន​និយាយថា ខ្លួន​ចង់​ប្រើប្រាស់​ខ្សែប្រយុទ្ធ កាលី​នី​ក ជា​កីឡាករ​បម្រុង​នៅ​តង់​ទី​២ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ ដែល​បាន​កម្តៅ​សាច់ដុំ​រួចហើយ​បាន​ប្រាប់ លោក​ថា ខ្លួន​មិនអាច​លេង​បានទេ​ដោយសារ​បញ្ហា​ខ្នង​។​
​ ​
​លោក ដា​លី​ក បាន​និយាយថា កាលី​នី​ក ធ្លាប់ធ្វើ​រឿង​ដដែល​នេះ​នៅពេល​ប្រកួត​កម្តៅ​សាច់ដុំ វើ​ល​ខាប់​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល និង​ធ្វើ​ម្តងទៀត​អំឡុងពេល​ហ្វឹកហាត់​។​
​ ​
​បន្ទាប់ពី​យកជ័យ​ជម្នះ​លើ​ក្រុម​នី​ហ្សេ​រី​យ៉ា ក្រុម​ក្រូ​អាស៊ី​បន្ត​យកឈ្នះ​ក្រុម​អា​ហ្ស​ង់​ទីន និង​អ៊ី​ស្លង់​នៅ​វគ្គ​ជម្រុះ​និង​បន្ត​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​។
​ក្រោយមក​បន្ត​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក​និង​ក្រុម​រុស្ស៊ី​ដោយ​ការទា​ត់បាល់​១១​ម៉ែត្រ​។ ពួកគេ​ឡើងមក ជួប ក្រុម​អង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​បន្ត​យកឈ្នះ​ក្រុម​អង់គ្លេស​ទៀត​ឡើងមក​វគ្គ ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​បារាំង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ នី​កូ​ឡា កាលី​នី​ក (Nikola Kalinic)