អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) រួមជាមួយមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ បានប្រកាសផ្ដល់ការវះកាត់ឥតគិតថ្លៃជូនដល់អ្នកដែលមានបញ្ហាបបូរមាត់ឆែប ឬក្រអូមឆែប និងអ្នកដែលមានបញ្ហាមុខខុសប្រក្រតីផ្សេងៗចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនានៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។