ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ក្រញោន
គុណសព្ទ
ទាល់ឥរិយាបថ; ទាល់វាចា, កំប្រោន
អង្គុយក្រញោន; ចោរកំណាចនោះ ជាប់ចំណងក្រញោន ។
ចេតិយ
(ចេដី ឬ ចែដី)
នាមសព្ទ
(បា.; សំ. ចៃត្យ) ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅថា ចេតិយទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់ព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើម នោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន); គួរសរសេរ ចេតិយ ឬ ចៃដី ។
ជើងខ្លែង
នាមសព្ទ
ឈ្មោះចំណងរបែងរនាបមួយប្រភេទឬរបែងបន្ទោះមួយយ៉ាង
របែងជើងខ្លែង, រែងចាប់ជើងខ្លែង, រៀនរែងជើងខ្លែង ។
ត្រើយ
នាមសព្ទ
ប៉ែកដី ឬចំណែកដីមាត់សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែក ម្ខាងៗ
ត្រើយអាយ, ត្រើយនាយ ។
មានពាក្យទំនៀមថា ដល់ត្រើយសើយគូទឲ្យ សេចក្តីថាលុះគេជួយសង្គ្រោះដោះទុក្ខឲ្យបានសុខស្រួល ហើយខ្លួនបែរជាប្រទូស្ដនឹងគេអ្នកសង្គ្រោះនោះវិញ (ប្រៀបដូចជាមនុស្សអ្នកពឹងរកគេឲ្យចែវទូកចម្លងខ្លួនឲ្យបានឆ្លងទន្លេ លុះបានដល់ត្រើយម្ខាងហើយ ក៏ឡើងទៅលើដីត្រើយ ហើយបែរជាសើយគូទបង្ហាញមកអ្នកចម្លងខ្លួននោះវិញ; ជាអកតញ្ញូ ពេញលក្ខណៈជាមនុស្សអាក្រក់ក្រៃលែង) ។
ទុព្វិជ្ជា
(ទុប-ពិច-ជា)
នាមសព្ទ
(បា. ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួតជា . ព្វ > ទុព្វិជ្ជា; សំ. ទុស៑, ស៑ > រេផៈ () + វិទ្យា > ទុរ្វិទ្យា) វិជ្ជាអាក្រក់គឺវិជ្ជាដែលញ៉ាំងអ្នកចេះឲ្យហិនហោច, ឲ្យវិនាស ទាំងឲ្យមានវិប្បដិស្សារៈនឹកតូចចិត្តស្ដាយក្រោយផងទៀត, ជាវិជ្ជារាប់បញ្ចូលក្នុងអកុសលកម្ម ពុំគួរមនុស្សត្រូវការរៀនឡើយ (ព. កា.)
ធ្មប់អាបនិងស្នេហ៍ ទាំងនេះសុទ្ធតែ ជាទុព្វិជ្ជា កូនចៅកុំរៀន របៀនពាលា អ្នករៀនតែងជា មនុស្សនឹកស្ដាយក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។