ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ត្លុម
នាមសព្ទ
ឈ្មោះសត្វស្លាបមួយប្រភេទជើងវែង សម្បុរដូចខ្វែកត្រោក មានវារិជជាតិជាចំណី ។
ទ័ល
កិរិយាសព្ទ
(សំ. បា. ទល កិ. ” កាត់; ពុះ; ចោះ; ចាក់; ចែក; ទើស; ទាក់; ក្រីក្រ . . . ” ; ន. “ស្លឹកឈើ; ចំណែក” ) ទើសផ្លូវ, ទើសដំណើរ
ទ័លផ្លូវ, ទ័លគំនិត, ទ័លទ្រព្យ ។
គុណសព្ទ
ដែលក្រីក្រទ្រព្យ, ខ្សត់ទ្រព្យ
មនុស្សទ័ល អ្នកទ័ល (ច្រើនសរសេរក្លាយជា ទាល់ ដូច្នេះយូរហើយចំពោះការក្រីក្រ គួរសរសេរ ទ័លវិញ )។
ទ័លប៉ុច កិ. ទ័លត្រឹមដូចគេចាប់ច្បុច ឬទ័លកើលទើសមិនមានផ្លូវទៅទៀត ។
បត្តិទានមយៈ
(ប៉័ត-តិ-ទានៈមៈ–)
នាមសព្ទ
(បា.) បុណ្យកើតមានដោយសារការឲ្យចំណែកបុណ្យ ដែលខ្លួនបានធ្វើហើយ ដល់អ្នកដទៃ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី ៨ ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង ១០ ) ។ ម. ព. បុញ្ញកិរិយាវត្ថុ ផង ។
ផ្ទេរ
កិរិយាសព្ទ
ផ្លាស់ចំណុះ, ផ្លាស់បន្ទុក ពីមួយដាក់ទៅលើមួយ ដើម្បីឲ្យមួយនៅទំនេរ
ផ្ទេរអង្ករ, ផ្ទេរស្រូវ, ផ្ទេរសម្ល ( ម. ព. ផ្ទុក ផង ) ។
ពេទ្យវិទ្យា
(ពែទ្យៈវិត-ទ្យា ឬ –វិច-ជា)
(សំ. វៃទ្យ + វិទ្យា; បា. វេជ្ជ + វិជ្ជា) វិជ្ជាពេទ្យ គឺចំណេះរបស់ពេទ្យ ឬចំណេះ សម្រាប់ពួកពេទ្យសិក្សា
រៀនពេទ្យវិទ្យា, ចេះពេទ្យវិទ្យា (ហៅថា វេជ្ជវិជ្ជា ឬ វេជ្ជវិទ្យា (បា. សំ.) ក៏បាន) ។