តើ​អ្វីខ្លះ​ដែលនាំឱ្យ​គេង​មមើ ឬ​គេង​ដើរ​?

1079
ចែករម្លែក

​ការ​គេង​មមើ ឬ​ដើរ​កើតឡើង ជា​ញឹកញាប់​ចំពោះ​កូនភ្លោះ​ដូចគ្នា បេះបិត​ហើយក៏​ទំនងជា​កើតឡើង ចាប់ពី ១០​ដង​ឡើងទៅ​ដែរ បើសិនជា​សាច់ញាតិ​ដំបូង​របស់គេ​មាន​ប្រវត្តិ​គេង​មមើ​ដើរ​។
​ ​
​កត្តាបរិស្ថាន​
​ការ​គេង​មិន​គ្រប់គ្រាន់ ការចូល​គេង​ដែល​មិន​ទៀងទាត់ ក្តៅខ្លួន ស្ត្រេ​ស ការ​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង ការពុល​គ្រឿង​ស្រវឹង​អាចធ្វើឱ្យ​គេង មមើ​ដើរ​បាន​។ ឧទាហរណ៍ ថ្នាំ​ជាច្រើន ដូចជា ថ្នាំ​ងងុយគេង ថ្នាំ​ព្យាបាល​ជំងឺសរសៃប្រសាទ ថ្នាំ​រម្ងាប់​អារម្មណ៍ ថ្នាំ​ភ្ញោ​ច​កម្លាំង និង​ថ្នាំ​អា​ឡែ​ហ្ស៊ី​អាចធ្វើ ឱ្យ​គេង​មមើ​បាន​។
​ ​
​កត្តា​ដំណើរ​ការធម្មតា របស់​រាងកាយ​
​ការ​គេង​ស្កប់ស្កល់ និង​រយៈពេល​យូរ​ដែល​កើតឡើង​ច្រើន​លើ​ក្មេង​តូចៗ ប្រហែលជា​កត្តា មួយ​លើ​ការបង្កើន​ភាព​ញឹកញាប់​នៃ​ការ​គេង​មមើ លើ​កុមា​រដែរ​។ ករណី​ផ្សេងៗ​ទៀត ដូចជា ការ​មាន​ផ្ទៃពោះ និង​ការ​មក​រដូវ ត្រូវបាន​គេ​ដឹងថា បង្កើន​ភាព​ញឹកញាប់ នៃ​ការ​គេង​មមើ​ដើរ​ដែរ​។
​ ​
ជាប់ទាក់ទង​នឹង​ជំងឺ​
​ជំងឺ​មួយចំនួន​ដែល​ត្រូវបាន គេ​សង្កេតឃើញថា ងាយ​នឹងធ្វើ​ឱ្យ​គេង​មមើ​ដើរ​នោះ​មានដូចជាៈ​
– •​ចង្វាក់បេះដូង​លោត​ខុសធម្មតា​
– •​ក្តៅខ្លួន​
– •​ការ​ច្រាល​ទឹក​អាស៊ីត​ឡើង ទៅ​បំពង់ក​
– ជំងឺហឺត​ធ្វើទុក្ខ​ពេលយប់​
– •​ការ​ប្រកាច់​នៅពេល​យប់​
– •​ការ​គេង​បាត់​ដង្ហើម​

​ជំងឺផ្លូវចិត្ត​ដូចជា​ការប៉ះទង្គិច​ផ្លូវចិត្ត ក្រោយពី​ជួប​ហេតុការណ៍​អ្វីមួយ​តក់ស្លុត​ការខ្លាច​ខុសធម្មតា ជាដើម ៕ ដោយ​៖ health.com.kh


ទីតាំងផ្សាយពាណិជ្ជកម្ម