ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថាសម្តេចមិនជឿថាមានការឈ្លានពា នវប្បធម៌ទេ តែអ្វីដែលសម្តេចបារម្ភនិងត្រូវប្រុងប្រយ័ត្ននោះគឺការទទួលយកដោយស្ម័គ្រចិត្តនេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន ។សម្តេចបានបង្ហាញថាករណីជាក់ស្តែងនៅពេលកម្ពុ ជាស្ថិតក្រោមអាណានិគមបារាំងរយៈពេល៩០ឆ្នាំបារាំងមិនអាចប្តូរឲ្យប្រជាជនខ្មែរទទួលយកវប្បធម៌បារាំងនោះទេទាំងភា សា អក្សរសាស្ត្រ កម្ពុជានៅតែរក្សាបានដដែល មិនមានការផ្លាស់ប្តូរនោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈនិងចែកសញ្ញាបត្រដល់និស្សិតចំនួន ៨៨៨ នាក់នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្នជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗបើសិនជាធ្វើមិនត្រូវទេថ្ងៃក្រោយនឹងទៅជាអ្វី។យើងទទួលមរកតពីមុនមកយើងស្គាល់ទម្រង់ប៉ុន្តែឥឡូវនេះនាំគ្នាស្អីក៏ខ្មែរៗប៉ុន្តែវាមិនមែនជាទម្រង់ខ្មែររួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរយើងថាខ្មែរចុះ។ប៉ុន្តែប្រ សិទ្ធនាមឲ្យច្បាស់ថាខ្មែរសម័យណាព្រោះមានសម័យរបស់វា… ត្រូវប្រយ័ត្នឲ្យមែនទែនភាពក្លាយ ។ ខ្ញុំអត់ជឿទេការឈ្លានពានខាងវប្បធម៌ខ្ញុំនៅតែអះអាងថាខ្ញុំមិនជឿ ថាមានការឈ្លានពានវប្បធម៌ព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួល យកដោយការស្ម័គ្រចិត្តនេះទើបជារឿងដែលត្រូវប្រុងប្រយ័ត្ន»។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជំរុញ​ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងធម្មការនិងសាសនានិងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឱ្យបាននូវទម្រង់ ដើមនៃវប្បធម៌ខ្មែររាល់ពេលកសាងឬរៀបចំសិល្បៈណាមួយត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតបញ្ជាក់ឱ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗដើម្បីជៀសវាង ការនាំឱ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ។

សម្ដេចតេជោបានក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះវប្បធម៌ខ្មែរដូចជាការកសាងបដិមា ព្រះវិហារ សំណង់ ឬការច្នៃម៉ូដសម្លៀកបំពាក់បុរាណ ឬការបង្កើតសិល្បៈ ឬក៏ការធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរគឺត្រូវធ្វើឱ្យបានត្រឹមត្រូវតាមទម្រង់ដើមឬតាមក្បួនខ្នាតដែលបន្សល់ទុកពីដូនតាជំនាន់មុន។ ប្រយ័ត្ន១០០ឆ្នាំក្រោយ ឬ៥០ឆ្នាំក្រោយបែរជាអ្នកជាន់ក្រោយនោះដែលទទួលតំណពីយើងអត់ត្រូវតាមក្បួនខ្នាតដែលសូមស្នើឱ្យមានការប្រុងប្រយ័ត្នពិសេសបញ្ហាបដិមារូបចម្លាក់ផ្សេងៗ។ចំពោះ ផ្នែកសម្លៀកបំពាក់បុរាណក៏ត្រូវប្រសិទ្ធនាមឱ្យច្បាស់ថានៅសម័យណាៗព្រោះសិល្បៈមានទម្រង់ផ្សេងៗតាមសម័យកាលដូចជាសម័យអាណាចក្រភ្នំ អាណាចក្រចេនឡា សម័យអង្គរ សម័យចតុមុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមជាដើម។

សម្ដេចបានលើកឡើងនូវករណីវត្តខ្លះនៅពេលកសាងរូបព្រះពុទ្ធបដិមាគឺប្រើពុម្ភចាក់មិនត្រឹមត្រូវតាមក្បួនខ្នាតដូច្នេះត្រូវប្រុងប្រយ័ត្នប្រកបដោយយកចិត្តទុកដាក់ចំ ពោះក្បួនខ្នាតនៃការកសាងអ្វីដែលមួយដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរសុទ្ធសាធ។សម្តេចក៏បានហាមប្រាមចំពោះការវាយបំផ្លាញចោលនូវព្រះវិហារ កុដិឬសំណង់បុរាណ ដែលមានតម្លៃផ្នែកវប្បធម៌ព្រោះនឹងនាំទៅដល់ការបាត់បង់កេរដំណែលដូនតានិងមរតកជំនាន់ដើមនិងនាំឱ្យបាត់ស្លាក ស្នាមនៃក្បួនខ្នាតដើមផងដែរ៕