Views: 52 Post navigation សន្និសីទអន្តរជាតិកំរិតខ្ពស់មួយកាលពីថ្ងៃពុធប្រមូលបានប្រាប់ក្រោម១ពាន់លានដុល្លារក្នុងចំណោមប្រាក់៥ពាន់លានដែលក្រុមអ្នករៀបចំចង់បានដើម្បីជួយមនុស្សប្រមាណ៣០លាននាក់នៅតំបន ស្នែងអាហ្រ្វិក ដែលកំពុងជួបវិបត្តិបង្កឡើងដោយការប្រែប្រួលអាកាសធាតុនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំៗដោយសារតែជម្លោះ។ អាម៉េរិកនិងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុតនៅក្បែរព្រំដែនកូរ៉េខាងជើង ដែលមុខជានាំអោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងច្រឡោតខឹងនិងគំរាមសងសឹក។សមយុទ្ធនេះត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២៥ឧសភា នៅចម្ងាយមិនដល់៤០គីឡូម៉ែត្រពីព្រំដែន ហើយបន្តរហូតដល់ថ្ងៃ១៥មិថុនា។