ដឹង​មូលហេតុ កញ្ញា CiCi ខកខាន​មិនបាន​ចូលរួម​សម្ពោធ រឿង “​ស្នូរ​ជើង​អ្នកណា​?”

1220
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ខណៈដែល​រឿង ត្រូវបាន​សម្ពោធ​ដាក់​ដំណើរការ​បញ្ចាំង​ជា​ផ្លូវការ កាលពីពេល​កន្លងទៅ​ថ្មីៗ ស្រាប់តែ​គេ​មិនឃើញ​វត្តមាន​តារា​ស្រី ដែលជា​តួអង្គ​សំខាន់​ក្នុង​សាច់រឿង “​ស្នូរ​ជើង​អ្នកណា​?” កញ្ញា CiCi ដែលជា​តួអង្គ​សំខាន់​មួយរូប ក្នុងចំណោម​តួអង្គ​ផ្សេងទៀត​។ ព្រោះថា កញ្ញា CiCi គឺជា​តួ​ស្រី ដែល​ត្រូវ​បាត់បង់​ជីវិត​ក្នុងពេលដែល​នាង លួច​យក កូន​ចេញពី​ផ្ទៃ តែ​ត្រូវ​បាត់​បង់ជីវិត​ក្នុងពេលនោះ​។

​គ្រប់គ្នា​ឆ្ងល់​ថា ហេតុអ្វី​នាង​ត្រូវ​អវត្តមាន​ក្នុងពេលដែល​ត្រូវ​បង្ហាញខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​រឿង ? ឆ្លើយឆ្លង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច ពី​ក្រៅប្រទេស តារា​សម្តែង​កញ្ញា CiCi បាន​ឆ្លើយ​យ៉ាង​សោកស្តាយ​ថា នាង​មិនបាន​ចូលរួម​សម្ពោធ​រឿង ព្រោះតែ​នាង​មាន​កាត​កិច្ច​ផ្ទាល់ខ្លួន ត្រូវ​ចេញទៅ​សិក្សា​ចាប់យក​ជំនាញ នៅ​ប្រទេស​វៀតណាម ដូច្នេះហើយ​ទើប​នាង​មិនបាន​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​បែបនេះ​។

​នាង​បន្ថែមថា នាង​ពិតជា​សោកស្តាយ​មែនទែន ព្រោះ​រឿង “​ស្នូរ​ជើង​អ្នកណា​?” គឺជា​រឿង​ដែល​ផលិតឡើង យ៉ាង​យកចិត្តទុកដាក់​នូវ​គុណភាព​ជាពិសេស ដូច្នេះហើយ ទើប​នាង​សោកស្តាយ​មិនបាន​ចូលរួម​ព្រោះ​តែមាន​កិច្ចការផ្ទាល់ខ្លួន​។

​កញ្ញា​បន្ថែមថា នាង​ត្រូវ​រៀន​ជំនាញ ដើម្បី​ឡើង​ឋានៈ​នៅក្នុង​ក្រុមហ៊ុន​ដែល​នាង​ធ្វើការ​សព្វថ្ងៃ រយៈពេល​កន្លះ​ខែ នៅ​ប្រទេស​វៀតណាម​។ តែ​ក្នុង​ចន្លោះ​១៥​ថ្ងៃ នៃ​ដំណើរការ ការសិក្សា​នៅ​ប្រទេស​វៀតណាម ស្រាប់តែ​ប៉ះចំ​ថ្ងៃ ដែល​គេ​សម្ពោធ​ជា​ផ្លូវការ រឿង “​ស្នូរ​ជើង​អ្នកណា​? ” ដែល​ធ្វើ​ឲ្យ កញ្ញា CiCi សោកស្តាយ​រក​ពាក្យ​និយាយ​មិន​ចេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម