​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោកស្រី ធី​ណា ធឺ​ន័រ (Tina Turner) ជា​តារា​ចម្រៀង​កើត​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​បាន​ចាកចេញ​ពី​សហគមន៍​កសិកម្មដ៏​លំបាក​និង​ទំនា​ក់​​ទំនង​បែប​រំលោភបំពាន​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​កំពូល​គ្រប់​សម័យកាល​នោះ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ​ទី​២៤​ឧសភា ក្នុង​ជន្មាយុ ៨៣ ឆ្នាំ​។​

​អ្នកតំណាង​របស់​លោក​ស្រី​បាន​និយាយថា លោកស្រី​បាន​លាចាក​លោក​ដោយ​ស្ងប់​សុខ បន្ទាប់​ពី​ឈឺ​រ៉ាំរ៉ៃ​យូរ​នៅក្នុង​ផ្ទះ​របស់​គាត់​នៅ​តំបន់​គូ​សណាច់ (Kusnacht) ក្បែរ​ទីក្រុង​ហ្សួ​រីច (Zurich) ប្រទេស​ស្វីស​។​

​លោកស្រី​ធឺ​ន័រ​បានចាប់ផ្តើម​អាជីព​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ ក្នុង​អំឡុង​ឆ្នាំ​ដំបូងៗ​នៃ​ចង្វាក់រ៉ុ​ក​និង​រ៉ូល (Rock and Roll) ហើយ​បាន​វិវត្ត​ទៅ​ជា​ចង្វាក់​ល្បី​លើ​ប៉ុស្តិ៍ MTV ។​

​នៅក្នុង​វីដេអូ​សម្រាប់​បទ​ចម្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​របស់​លោកស្រី គឺ​បទ What’s Love Got To Do With It ដែល​ក្នុងនោះ​លោក​ស្រី​ហៅ​ស្នេហា​ថា​ជា “​អារម្មណ៍​មួយ​ទឹក​” លោកស្រី​ធឺ​ន័រ​បានបង្ហាញ​ស្ទីល​ទសវត្សរ៍​ឆ្នាំ ១៩៨០ នៅពេល​ដែល​លោកស្រី​ដើរ​កាត់​តាម​ដងផ្លូវ​នៅ​ទីក្រុង​ញូវយ៉ក ជាមួយនឹង​សក់ទង់ដែង​រលើបរលោង អាវកាក់​ខូវប៊យ សំពត់​ខ្លី​និង​ស្បែកជើង​​កែង​ចោត​។​

​ជាមួយនឹងរ​ស​អារម្មណ៍​របស់​លោកស្រី​សម្រាប់​ការពិសោធ​តន្ត្រី​និង​បទ​មនោសញ្ចេតនា​ដែល​និយាយ​ពាក្យ​ត្រង់ៗ លោកស្រី​ធឺ​ន័របាន​បញ្ចេញ​ភាពល្អ​ឥតខ្ចោះ​ជាមួយនឹង​បទ​បែប​ប៉ុប​នា​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​ក្នុងនោះ​អ្នកគាំទ្រ​តន្ត្រី​បាន​ឱ្យ​តម្លៃ​ទៅ​លើ​សំឡេង​ដែល​ផលិត​ដោយ​អេឡិចត្រូនិក​និង​ឧត្តមគតិ​សម័យ​ហ៊ីបហប​។​

​ពេល​ខ្លះ​មាន​រហស្សនាម​ថា រាជ​នីរ៉ុ​ក​និង​រ៉ូល លោកស្រី​ធឺ​ន័រ​បានឈ្នះ​ពាន Grammy ចំនួន​ប្រាំមួយ​ក្នុងចំណោម​ពាន Grammy ចំនួន​ប្រាំ​បី​របស់​លោកស្រី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។ ទសវត្សរ៍​មួយ​នេះ​បាន​ឃើញ​បទ​ចម្រៀង​ជាង​១០​បទ​របស់​លោក​ស្រី​ឈរ​នៅ​លើ​ទី​កំពូល​ទាំង ៤០ រួម​មាន​បទ Typical Male, The Best, Private Dancer និង Better Be Good to Me​។ ការសម្តែង​បទ​ចម្រៀង​ឆ្នាំ ១៩៨៨ របស់​លោកស្រី​នៅ​ទីក្រុង​រី​យ៉ូ​ដេ​ជេ​នីរ៉ូ (Rio de Janeiro) បាន​ទាក់ទាញ​មនុស្ស ១៨០.០០០ នាក់ ដែល​នៅតែ​ជា​ទស្សនិកជន​តន្ត្រី​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​សម្តែង​តែ​មួយ​រូប​៕

លោកស្រី​ធឺ​ន័រ​ទទួល​មរណភាព​នៅ​ថ្ងៃ​ពុធ​ក្នុងប្រទេស​ស្វីស