ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល NICE ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​

1543
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស ជាពិសេស​ផលិតផល​ឈ្មោះ NICE ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល​បានចាត់ទុក​ការលក់​ផលិតផល​នេះ ថា​ជា​អំពើ​គ្មាន​ច្បាប់​ព្រោះ​ផលិតផល​នេះ​គ្មាន​ចុះបញ្ជី​កា និង គ្មាន​ការ​អនុ​ញ្ញា​ត្ត​ពី​ក្រសួងសុខាភិបាល ។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ១១ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់​ផលិតផល NICE ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំង ១១ នោះ ដោយ​ក្រសួង​ចាត់ទុកថា ការផ្សព្វផ្សាយ​លក់​រប​ស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ១១ នោះ​អួតអាង​បំផ្លើស​ហួស​ពី​ការពិត ឬ ថា ការ​កុហក​ឆបោក ។​

​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ១១ ដែល​ក្រសួង​បាន​តម្រូវឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​នោះ​មាន ១. ភូមិ​ខ្មែរ ផ្សារ​ខ្មែរ , ២. Sa sya GM, ៣. អាហារ​បំប៉ន​សុខភាព​បុរស , ៤. Nary II Online Shop, ៥. Mey Bekbek, ៦. Dr. Jony Healthy, ៧. Kaka Sa, ៨. Oun Nika អូន​នី​កា online shop, ៩. Sorya សុរិយា online shop, ១០. Oun Nich អូ​និ​ច Online Shop និង ១១. Bopha I Online Shop ។


​ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ឈ្មោះ NICE សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ។

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទ ១ ទេ ហើយក៏ប្រហែលជាមិនមែនជាលើកចុងក្រោយដែរ ដែលក្រសួងសុខាភិបាលមានចំណាត់ការបែបនេះចំពោះការផ្សព្វផ្សាយលក់ផលិតផលតាម អនឡាញ ក្នុងនោះដូចជា ផលិតផលបំប៉នសុខភាព  គ្រឿងសម្អាង និង ផលិតផលបង្កើនផ្លូវភេទជាដើម ៕ Kh


ទីតាំងផ្សាយពាណិជ្ជកម្ម