ភ្នំពេញ៖ ស្រាបៀរអង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មីរំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត នៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។
កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការជាមួយ នឹងរសជាតិថ្មីស្រស់កាន់តែទាន់សម័យកាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរនិងសក្តិសមសម្រាប់ការ ជួបជុំដ៏រីករាយគ្រប់កម្មវិធី។
ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់និងរឹតតែបង្ហាញឲ្យឃើញកាន់ តែច្បាស់ថា ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកបដោយក្តីមោទនៈ ជាមួយ នឹងការលើកកម្ពស់កេរដំណែលមរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរអង្គរនិងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរនិងសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។នេះជាសក្ខីភាពមួយ ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុននិងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិតនិងផ្តល់ឲ្យអតិថិជន នូវបទពិសោធន៍ថ្មីៗ ភាពសប្បាយរីករាយ និងរសជាតិប្រកបដោយគុណភាព៕
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ខេមប្រ៊ូវដែលជាក្រុមហ៊ុនមានដំណើរការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់ នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរតែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ ជាមួយនឹងរូបរាងថ្មី រសជាតិថ្មីស្រស់ ស្រាបៀរ អង្គរ ត្រូវបានរំពឹងថានឹងទទួលបានការពេញ និយម និងគាំទ្រកាន់តែខ្លាំងក្លាពីសំណាក់អ្នកនិយមស្រាបៀរ ហើយនឹងអាចពង្រឹងជំហររបស់ខ្លួនឲ្យក្លាយជាពាណិជ្ជសញ្ញាស្រាបៀរដ៏ល្អនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ។
ពិសាដោយការទទួលខុសត្រូវ៕Ph