​លុប​ឆ្នូត​រំ​ញ័រ​រំខាន​ដល់​ពលរដ្ឋ​នៅ​ផ្លូវជាតិ​លេខ​១​ស្រុក​កៀនស្វាយ​

977
ចែករម្លែក

​ដោយៈ​សុផល​/​កណ្តាលៈ​ក្រោយពី​ប្រជាជន​បាន​ត្អូញត្អែរ​អំពី​ការរំខាន​ពី​ឆ្នូត​រំ​ញ័រ​តាម​ដងផ្លូវ​នោះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចាត់វិធានការ​ភ្លាមៗ ដោយ​បញ្ជូន​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ និង​លុប​ឆ្នូត​រំ​ញ័រ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មុខ​សាលាបឋមសិក្សា ហ៊ុន សែន ស្លា​កែ​ត ស្ថិតក្នុង​ភូមិ​ស្លា​កែ​ត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ប្រភពពី​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់ថា ការ​លុប​ឆ្នូត​រំ​ញ័រ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា​ឆ្នូត​រំ​ញ័រ​នេះ​បាន​រំខាន​ដល់​ពលរដ្ឋ និង​សិស្សានុសិស្ស​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា “​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​យើង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ចាត់វិធានការ​ភ្លាមៗ ដោយ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ និង​លុប​ឆ្នូត​រំ​ញ័រ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១ ត្រង់ចំណុច​មុខ​សាលាបឋមសិក្សា ហ៊ុន សែន ស្លា​កែ​ត និង​ទីតាំង​មួយចំនួនទៀត សំដៅ​កាត់បន្ថយ​សម្លេង​រំខាន ដល់​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​នោះ​”​។​

​ទន្ទឹមនឹងនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សូម​អំពាវនាវ​ដល់ អ្នករស់នៅ​តាម​បណ្តោយ​ផ្លូវ​សាធារណៈ មានការ​ប្រុងប្រយ័ត្ន ក្នុងការ​ពេល​ដើរ​ឆ្លងកាត់​ទ្រូងផ្លូវ និង​សូមអ្នក​បើកបរ ត្រូវ​បើកបរ ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ទំនួល​ខុសត្រូវ​ខ្ពស់​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម