​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នក​ឡាយ​ស្ទ្រី​ម (Live Streamer) នៅ​ប្រទេស​ចិន​បាន​ចាញ់​ការ​ផឹកស្រា​ជាមួយ​អ្នក​ដទៃ ហើយ​បន្ទាប់មក​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​ផឹក​គ្រឿង​ស្រវឹង​​បន្ថែម​ទៀត​សម្រាប់​ជា​ការពិន័យ​។​

​មិត្តភក្តិ​ម្នាក់​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថា មាន​នាមត្រកូល​វ៉ាង (Wang) ប៉ុន្តែ​ត្រូវ​អ្នកលេង​អ៊ីនធឺណិត​ភាគច្រើន​ស្គាត់​ថា បងប្រុស​បី​ពាន់ (Brother Three Thousand)​អ្នក​ឡាយ​ស្ទ្រី​ម​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ជាំ​ង​ស៊ូ (Jiangsu) រូបនេះ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​ល្វែង​របស់​ខ្លួន​កាលពី​ថ្ងៃទី ១៦ ខែ​ឧសភា​។​

​រូបគេ​ត្រូវ​បាន​ឃើញ​ចុង​ក្រោយ​កាលពី​យប់​មុន​នោះ​នៅក្នុង​វីដេអូ​មួយ​របស់​គេ​នៅលើ​អ៊ីនធឺណិត ដោយ​ផឹក​ស្រា​ខ្លាំង​របស់​ចិន Baijiu អស់​បួនដប ដែល​មាន​ជាតិ​អាល់កុល​ចាប់ពី ៣៥ ភាគរយ​ដល់ ៦០ ភាគរយ​។​

​នៅក្នុង​ការផ្សាយ​ចុងក្រោយ​របស់​គេ​នៅលើ​វេទិកា​ចែករំលែក​វីដេអូ Douyin បុរស​វ័យ ៣៤ ឆ្នាំ​រូប​នេះ​ឃើញ​កំពុង​ចាក់​ស្រា Baijiu មួយចំនួន​នៅ​លើ​តុ ហើយ​ដុត​ភ្លើង​ដែល​ទំនង​ចង់បង្ហាញ​ថា​វា​ជា​​ស្រា​សុទ្ធ មុន​ពេល​ផឹកស្រា​។ រូបគេ​បាន​ធ្វើ​ដូចគ្នា​ជាមួយ​នឹង​ស្រា​បី​ដប​ទៀត ដោយ​ផឹក​ដាច់​ភ្លាមៗ​តែម្តង ដែល​តាម​ដឹង​គឺជា​ស្រា​ពិន័យ បន្ទាប់​ពី​ចាញ់​ការប្រកួត​ផឹកស្រា​ជាមួយ​អ្នក​ឡាយ​ស្ទ្រី​ម​ផ្សេងទៀត ដោយ​ការប្រកួត​គឺ​ផ្អែក​លើ​ល្បឿន​និង​បរិមាណ​នៃ​ការផឹក​។​

​អ្នកទស្សនា​របស់​វ៉ា​ង​បាន​និយាយថា រូបគេ​បាន​ផឹកស្រា Baijiu អស់​៧​ដប​នៅ​យប់​នោះ​ទើប​បណ្តាលឱ្យ​ស្លាប់​៕

​វ៉ាង​ផឹកស្រា​ខ្លាំង​របស់​ចិន Baijiu ដាច់​អស់ ៧ ដប​បណ្តាលឱ្យ​ស្លាប់