ដោយៈ សុផល / កំពង់ស្ពឺ៖ យោងតាមគេហទំព័រផ្លូវការរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និង ចិន នៅថ្ងៃទី២៤ ឧសភា បានបញ្ជាក់ថា ពួកគាត់ នឹងនាំរោងចក្រចំនួន៦ ខាងផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ មកកាន់ទឹកដីខេត្តកំពង់ស្ពឺ នាពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមកពីអាល្លឺម៉ង់ និងចិន គ្រោងបើករោងចក្រ ៦ទីតាំង ក្នុងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់ទុនវិនិយោគ ប្រហែលជាង ៥០ លានដុល្លារ សហរដ្ឋអាមេរិក និងអាចផ្ដល់ឱកាសការងារ ដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី ៦.០០០ ទៅ ១ម៉ឺន កន្លែង៕/V