ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រូបភាពវីដេអូ១ ត្រូវបានគេបង្ហាញ ពីសត្វទន្សោង នៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន្ដ ក្នុងខេត្តឧត្តរមានជ័យ ដែលពួកវា កំពុងដើររកស៊ីស្មៅ និងផឹកទឹក យ៉ាងមានសេចក្តីសុខ ហាក់ពុំមានអ្វីបៀតបៀនយាយី នោះឡើយ។
គួរបញ្ជាក់ថា រូបភាពនេះ ត្រូវគេថតបាន កាលពីថ្មីៗ កន្លងមក ហើយត្រូវបានបង្ហាញ តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។ រូបភាពនេះដែរ ក៏បានបង្ហាញពីសត្វ នៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន្ដ ទទួលបានកិច្ចការពារយ៉ាងល្អ និងពិសេស ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
គួររំលឹកថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានទំហំជាង ៣០ ហិកតា លាតសន្ធឹង ក្នុងស្រុកចំនួន ៣ រួមមាន ស្រុកសំរោង, ស្រុកចុងកាល់ និងស្រុកអន្លង់វែង។ ព្រៃនេះ ត្រូវបានចាត់ចូលជាព្រៃអភិរក្ស និងទទួលបានការពារ តាមរយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដែនជម្រកព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត មានសត្វព្រៃ និងជីវៈចម្រុះ ជាច្រើនប្រភេទទៀត៕/V/R