ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការមិនជឿថា គណបក្សភ្លើងទៀន បាត់សំបុត្រកំណើតនោះទេ វាអាចនៅ ជាមួយអ្នកណាម្នាក់ ដែលជាមេដឹកនាំ ដែលគោលដៅរបស់គេ គេមិនចង់ឲ្យគណបក្ស នេះ ចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គឺគេចង់យក បរទេស មកគាបកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ « សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿ ថា បាត់ទេ វានៅជាមួយអ្នកណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ ដែលខ្ញុំវិភាគ នៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះ ចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេ ចង់បានគឺគេចង់យកបរទេសមកគាបកម្ពុជា»

សម្តេចតេជោ បានបន្តថាៈ ពិតហើយ គណបក្សខ្លះ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលមិនឲ្យចុះឈ្មោះ មានគណបក្ស ក្នុងចំណោមគណបក្ស ២០

សម្ដេចតេជោ ហ៊ុន សែន មិនជឿថា ប្រកាសស្ដីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ របស់គណបក្សប្រឆាំងមួយនោះ ធ្វើឲ្យបាត់ឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជា កម្មករកម្មការនី សូមទៅបោះឆ្នោតជ្រើ សតាំងតំណាងរាស្រ្ត នីតិកាលទី៧ ទាំងអស់គ្នា នៅថ្ងៃទី២៣ កក្កដា ២០២៣ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួន ជ្រើសរើសគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត។

សម្តេច បានមានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រូប ភ្នំពេញចំនួន ១៩.០០០ នាក់៕/V-PC