​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេស (Georgina Rodriguez) បាន​ធ្វើឱ្យ​គ្រប់​គ្នា​លោត​បេះដូង​ដុក​ដាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​នាង​បាន​បង្អួតរាង​ស្វ៊ែ​ល​មិន​គួរ​ឱ្យ​ជឿ​របស់​នាង​នៅក្នុង​ការ​បញ្ចាំងភាពយន្ត​ជា​ភាសា​បារាំង Last Summer (L’Été dernier) នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន ឆ្នាំ ២០២៣​។​

​តារា​អន​ឡាញ​និង​ជា​តារា​បង្ហាញ​ម៉ូត​ជនជាតិ​អេ​ស្ប៉ាញ​វ័យ ២៩ ឆ្នាំ​រូប​នេះ​មើល​ទៅ​ពិតជា​ស្អាត​ខ្លាំង​ក្នុង​ឈុត​រ៉ូប​ពណ៌​មាស ដែល​តុបតែង​ជាមួយនឹង​ត្បូង​ផ្លេកៗ​រាប់រយ​គ្រាប់​។​

​មិត្តស្រី​របស់​តារា​បាល់ទាត់ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ អាយុ ៣៨ ឆ្នាំ​រូប​នេះ បាន​ចង​សក់កន្ទុយ​សេះ​ដ៏​ស្រស់ស្អាត នៅពេល​នាង​មក​ដល់​សម្រាប់​ព្រឹត្តិការណ៍​ភាពយន្ត​នេះ​។​

​កន្ទុយ​រ៉ូ​បអូស​ដី​ដ៏​វែង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន ខណៈ​នាង​បង្ក​ព្យុះភ្លៀង​នៅលើ​កម្រាលព្រំ​ក្រហម​។​

​ឈុត​រ៉ូប​ឆ្នូត​មាសដិត​នេះ​ជា​ថ្មី​ម្តងទៀត​បាន​ជួយ​បង្កើន​សម្រស់​រូបរាង​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​នា​ង​។​

​អតីត​ជំនួយការ​ផ្នែក​លក់​រូបនេះ​បាន​បន្ថែម​កងដៃ​ប្រាក់​និង​ក្រវិល​ដើម្បី​បំពេញ​នូវ​រូបរាង​ដ៏​ស្អាត​របស់​នាង ខណៈ​ការ​ផាត់មុខ​ដ៏​ភ្លឺ​រលើបរលោង រួម​ទាំង​ការ​ផាត់​រង្វង់​ភ្នែក​ខ្មៅ បាន​ធ្វើឱ្យ​នាង​កាន់តែ​ស្រស់ស្អាត​មួយកម្រិត​ទៀត​៕

​នាង​រ៉ូ​ឌ្រី​ហ្គេស​ចូលរួម​ការដាក់បញ្ចាំ​ង​ភាពយន្ត Last Summer (L’Été dernier) នៅ​ក្រុង​កាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍