​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ម៉ាក​យីហោ​នានា​របស់​ចិន​បានទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅក្នុង​ពិព័រណ៍​ឧស្សាហកម្ម​អេក្រង់​(​ស្គ្រីន​)​ឈាន​មុខ​គេ​របស់​ពិភពលោក ដែល​បាន​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋ​អាម៉េរិក ដោយ​ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន និង​ទទួលបាន​ការទទួលស្គាល់​លើ​បច្ចេកវិជ្ជា​និង​ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​។​

​សប្តាហ៍​អេក្រង់​ឆ្នាំ ២០២៣ ដែល​រៀបចំ​ដោយ​សង្គម​អេក្រង់​ព័ត៌មាន (SID) ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ឡូ​សអាន់​ជេ​ឡេស​ចាប់ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៦ ខែ​ឧសភា​។​

​ពី​ឧបករណ៍ Augmented Reality (AR), Virtual Reality (VR), បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​, ឌី​យ៉ូត​បញ្ចេញ​ពន្លឺ​សរីរាង្គ (OLED), micro-OLED និង Microdisplay រហូត​ដល់​ឧបករណ៍​ពាក់​ដៃ​បាន ឧបករណ៍ Digital Signage និង e-Paper ពិព័រណ៍​សប្តាហ៍​អេក្រង់​បាន​បង្ហាញ​ពី​បច្ចេកវិជ្ជា​ចុងក្រោយ​និង​អស្ចារ្យ​បំផុត និង ការរីកចម្រើន​ពី​វិស័យ​អេក្រង់​អេឡិចត្រូនិក​សកល និង​បច្ចេកវិជ្ជា​ព័ត៌មាន​តាម​អ៊ីនធឺណិត​។​

​ក្រុមហ៊ុន BOE Technology Group ដែលជា​ក្រុមហ៊ុន​ផលិត​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​នៅ​ក្នុង​ឧស្សាហកម្ម​អេក្រង់ បន្ទះ​ឈីប និង ក្រុមហ៊ុន​ជំនាញ​ខាង​អ៊ីនធឺណិត​នាពេល​អនាគត​មួយ (IoT) បាន​នាំ​យក​បច្ចេកវិជ្ជា​ទំនើបៗ​មួយចំនួន​មក​ដាក់​តាំង​បង្ហាញ រួម​ទាំង​ឧបករណ៍​ថ្មីៗ​ជាច្រើន​នៅ​ក្រោម​ម៉ាក​បច្ចេកវិជ្ជា​របស់ខ្លួន​ដូចជា ADS Pro, f -OLED និង α-MLED (mini LED) ព្រម​ទាំង​កម្មវិធី​ច្នៃប្រឌិត​ថ្មីៗ​ដូចជា អេក្រង់​រថយន្ត​ឆ្លាត​វៃ ឧបករណ៍ 3D គ្មាន​កញ្ចក់ និង ពិភព​មេ​តាវើ​ស (Metaverse)​។​

​អេក្រង់ 16K UHD ទំហំ ១១០ អ៊ី​ញ​របស់​ក្រុមហ៊ុន BOE ដែល​ទើបនឹង​ចេញ​ថ្មី ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា TFT អុកស៊ីដ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន និង​មាន​មុខងារ​ចល័ត​ផ្ទុក​បន្ទុក​ខ្ពស់​និង​គុណភាព​បង្ហាញ​ខ្ពស់ បាន​ទាក់ទាញ​អ្នកទស្សនា​យ៉ាងច្រើន​។​

​អេក្រង់ 8K LCD ទំហំ ១០ អ៊ី​ញ​របស់​ក្រុមហ៊ុន ដែល​ត្រូវបាន​សម្រួល​ដើម្បី​បោះពុម្ព 3D ត្រូវបាន​ជ្រើសរើស​ជា “​អេក្រង់​ឆ្នើម​ប្រចាំឆ្នាំ​”​។​

​ប្រធាន​ក្រុមហ៊ុន BOE លោក យ៉ាន​ស៊ុន ចិន (Yanshun Chen) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួថា “​វា​គឺជា​បច្ចេកវិជ្ជា​ទំនើប​មួយ​ក្នុងចំណោម​បច្ចេកវិជ្ជា​ទំនើបៗ​ជាច្រើន​ដែល​ក្រុមហ៊ុន BOE បាន​ដាក់​តាំង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ផ្តល់​នូវ​ពន្លឺ​នៃ​អនាគត​កាន់តែ​ឆ្លាត​វៃ អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​នៃ​ឧស្សាហកម្ម​អេក្រង់​បន្ទះ​ឈីប​”៕

​អេក្រង់ 16K UHD ទំហំ ១១០ អ៊ី​ញ ទទួល​ការចាប់អារម្មណ៍​ខ្លាំងជាងគេ