ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(..)នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង :៣០នាទីព្រឹក នៅទីស្ដីការ .. (ជាន់ទី១) នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ .. នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

.. បន្តថា ពិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

ការថ្លែងសុន្ទរកថាបើកដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន ..

ការបង្ហាញសន្លឹកឆ្នោត ស្រោមសំបុត្រដាក់សន្លឹកឆ្នោត និងហិបឆ្នោត

ការចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ

ការប្រកាសលទ្ធផលនៃការចាប់ឆ្នោត ដោយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ ..ប។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣  ចំនួន ១៨  និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួន  

.. សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន ១៨ មានដូចជា

. គណបក្សប្រជាជនកម្ពុជា

. គណបក្សយុវជនកម្ពុជា

. គណបក្សខ្មែររួបរួមជាតិ

. គណបក្សធម្មាធិបតេយ្យ

. គណបក្សកម្លាំងប្រជាធិបតេយ្យ

. គណបក្សសញ្ជាតិកម្ពុជា

. គណបក្សខ្មែរតែមួយ

. គណបក្សខ្មែរអភិរក្ស

. គណបក្សហ៊្វុនស៊ិនប៉ិច

១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

១១. គណបក្សបំណងពលរដ្ឋ

១២. គណបក្សឯកភាពជាតិខ្មែរ

១៣. គណបក្សស្ត្រីដើម្បីស្ត្រី

១៤. គណបក្សខ្មែរឈប់ក្រ

១៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

១៨. គណបក្សកសិករ

.. បានបន្តថា គណបក្សនយោបាយ ចំនួនពីរដែលគ.. សម្រេចបដិសេធមានដូចជា៖ . គណបក្សភ្លើងទៀន និង២. គណបក្សមហាសាមគ្គីជាតិខ្មែរ៕សរ-pc