​ចុះ​សិក្សា​ផ្លូវ​ប្រវែង​ជាង​២១​គីឡូម៉ែត្រ​នៅ​ស្រុក​ស្ទឹងត្រង់​

1596
ចែករម្លែក

(​កំពង់ចាម​)៖​អភិបាលខេត្ត​កំពង់ចាម​លោក​គួច​ចំរើន​រួមជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​បានធ្វើ​ដំណើរ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ចុះ​សិក្សា​និង​ត្រួតពិនិត្យ ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គីឡូម៉ែត្រ​ដែល​កំពុងរ​ង​ការខូចខាត​នៅ​ស្រុក​ស្ទឹងត្រង់ ដើម្បី​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ឡើងវិញ​នា​ព្រឹក​ថ្ងៃទី ២៥ ខែកក្កដា​នេះ​។​
​ ​
​លោក ចាន់ មារ​ឌី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​ដែល​បាន​ចូលរួម​ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​លោក​អភិបាលខេត្ត និង មន្ត្រី​ជាច្រើនរូប​ទៀត​ចុះ​សិក្សា​នោះ ចាប់ពី​ភូមិ​៥៥ ឃុំ​អារក្ស​ត្នោត ទៅដល់​វត្ត​ទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ដែលមាន​ប្រវែង​សរុប ២១.២០០​ម៉ែត្រ​(​ជាង​២​គីឡូ​)​ជា​ផ្លូវ​ក្រួស​ក្រហម​។​

​លោក​អនុប្រធាន​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បានសម្រេច​សាងសង់​ជា ផ្លូវ​ក្រាល​កៅស៊ូ​ទាំង​ជាង​២១​គីឡូម៉ែត្រ​ទាំងអស់​។ ប៉ុន្តែ​មួយឆ្នាំ​សង់​តែ​ជាង ១០ គីឡូម៉ែត្រ គឺ​នៅ​ឆ្នាំ​បន្ទាប់​នឹង​សង់​បង្ហើយ​ជាង​១០​គីឡូម៉ែត្រ​ទៀត​នោះ​។​លោក មារ​ឌី បាន​បន្តថា​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ខាង​លោក​នឹង​សាងសង់​ផ្លូវ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​កម្រាស់​ពីរ​ជាន់ គឺជា​ទូទៅ​ក្នុង​មួយ​គីឡូម៉ែត្រ​ចំណាយ​ប្រមាណ ១៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​៕S/​ដោយ​: ភោគ សម្បត្តិ​

ចុះ​សិក្សា​ផ្លូវ​ប្រវែង​ជាង​២១​គីឡូម៉ែត្រ​នៅ​ស្រុក​ស្ទឹងត្រង់​(រូប៖ភោគសម្បត្តិ)

ទីតាំងផ្សាយពាណិជ្ជកម្ម