ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានពិធីជួប សំណេះសំណាល ជាមួយមេក្រុមគណបក្សប្រជាជនកម្ពុជា ចំនួន២ ភូមិ គឺភូមិធ្នង់ និង ភូមិលាជ នៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច និងត្រួតពិនិត្យវឌ្ឍនភាព លទ្ធផលការងារ អនុវត្ត កន្លងមក ស្ដាប់បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ដើម្បីរៀបចំផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យទទួលបានជ័យជម្នះ។

ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោក សរ លាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូល ដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី ផន ផាវី ក្រុមការងារថ្នាក់ស្រុក លោក ផាន់សំបឿន ក្រុមការងារថ្នាក់ខេត្ត និង លោក ជា វណ្ណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំអូរឫស្សី ក្រុមការងារ ថ្នាក់ខេត្ត ស្រុក និង មេក្រុមបក្ស មកពី ២ ភូមិ សរុបចំនួន ៨៥ នាក់ ក្នុងនោះ មេក្រុមបក្ស៦៩នាក់៕ V / N