ដោយ:មុនីរ័ត្ន/ភ្នំពេញ៖ លោកស្រី កាន់ រតនៈឧប្បល ប្រធាន មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានប្រកាស គាំទ្រសេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលបានសម្រេចតម្កល់សេចក្តីសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បដិសេធការចុះបញ្ជីឈរឈ្មោះគណបក្សគណបក្ស ភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរដែលមានន័យថា គណបក្សទាំងពីរនេះពុំមាន សិទ្ធិស្របច្បាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឡើយ។

សូមបញ្ជាក់៖កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតី ភាពដ៏ខ្ពង់ ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យនិងសម្រេចលើ ៖
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម ៖
១-ទទួលពាក្យបណ្ដឹងចុះថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣ របស់ឈ្មោះទាវ
វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភិរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិ សេធចោលដោយខុសនឹងគតិច្បាប់។
២-ទទួលពាក្យបណ្តឹងចុះថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ របស់ឈ្មោះហ៊ាង
គឹមស្រឿន ប្រធានស្តីទីគណបក្សមហា សាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
លោកស្រី ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញយល់ឃើញថា៖សេចក្តីសម្រេចបដិសេធ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល បានអនុវត្តយ៉ាងសុក្រឹត ស្របតាមច្បាប់ស្តីពីការបោះឆ្នោត និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការអនុវត្តនីតិរដ្ឋ និងលទ្ធិប្រជា ធិបតេយ្យ ។


នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ គណបក្ស ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ៕សរន