ផ្លូវ​ចាក់​បេតុង​ប្រវែង​៤០៨​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​តាភុល ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​

939
ចែករម្លែក
ផ្លូវ​ចាក់​បេតុង​ប្រវែង​៤០៨​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​តាភុល ដែលជា​មូលនិធិ​របស់​សង្កាត់​ស្វាយដង្គំ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​(រូប: ​គូលែន)​
ផ្លូវ​ចាក់​បេតុង​ប្រវែង​៤០៨​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​តាភុល ដែលជា​មូលនិធិ​របស់​សង្កាត់​ស្វាយដង្គំ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​(រូប: ​គូលែន)​

សៀមរាបៈ ផ្លូវ​បេតុង​មួយ​ខ្សែ ដែលមាន​បណ្ដោយ​ប្រវែង​៤០៨​ម៉ែត្រ និង​ទទឹង​ប្រវែង​៦​ម៉ែត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​តាភុល ជា​មូលនិធិ​របស់​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​ជា​ផ្លូវការ​ហើយ កាលពី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​លោក ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ផ្លូវ​បេតុង​មួយ​ខ្សែ ដែលមាន​បណ្ដោយ​ប្រវែង​៤០៨​ម៉ែត្រ និង​ទទឹង​ប្រវែង​៦​ម៉ែត្រ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន ម៉ូ​វ សៀក​ផៃ ។​
​លោក ទេព ប៊ុន​ឆាយ មានប្រសាសន៍ថា ក្រោម​ម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា អស់​រយៈពេល​ជាង​៣​ទស្សវត្សរ៍​មកនេះ ប្រទេស​កម្ពុ​ជាមាន​ភាព​ម្ចាស់ការ​ពេញលេញ ក្នុងការ​ដឹកនាំ​ជោគវាសនា​ដ៏​ប្រពៃ​របស់ខ្លួន​ដើម្បី​ស្វែងរក​សន្តិភាព វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​ពោល គឺ​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ មាន​ឯករាជ្យភាព មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។​

​លោក ទេព ប៊ុន​ឆាយ បាន​បន្តថា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ក្នុង​ទូទាំងប្រទេស បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ រួមទាំង​ជីវភាព​រីកចម្រើន​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ជាពិសេស​ក្នុងឱកាស​ដែល​កំពុងបើក​ការដ្ឋាន​ជួសជុល​ផ្លូវ​នៅពេលនេះ ហើយនឹង​បន្ត​ការជួសជុល ការកែលម្អ និង ការពង្រីក​ផ្លូវ​បន្ថែម​ជា​បន្តបន្ទាប់​ទៀត ។​

​ក្នុងឱកាស​នោះដែរ លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប បាន​សុំ​ការយោគយល់​អា​ធ្យា​ស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ អំពី​ភាពយឺតយ៉ាវ​ក្នុងការ​សាងសង់​ផ្លូវ​នេះ ព្រមទាំង​បាន​សំណូមពរ​បងប្អូន​ឲ្យ​មានការ​ចូលរួម​សហកា​រ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស ធ្វើការ​ពង្រីក​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ ហើយក៏​ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម