មន្ត្រី​យោធា​ម្នាក់​ដឹក​ត្រី​លក់​តាម​ភូមិ​បែរជា​ប្រទះឃើញ​ស្លាប់​ក្នុង​ប្រឡាយទឹក​

1021
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​បាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​ប្រឡាយទឹក ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៩ កាលពី​ព្រឹក​ថ្ងៃទី​២៣​កក្កដា​២០១៨ ស្ថិតនៅ​ភូមិ​ត្នោត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រង​។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា បន្ទាប់ពី​ប្រទះឃើញ​សព​បុរស​ម្នាក់​នោះ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ទំនាក់ទំនង​រក​សាច់ញាតិ រហូត​គ្រួសារ​សព​បាន​មកដល់​និង​រៀបរាប់ថា ប្តី​របស់គាត់​ឈ្មោះ មុំ សុខ​ឃុន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា​បំរើការ​ងារ​នៅ​ការ​រិ​យា​ល័យ​ទី​៣ យោធភូមិភាគ​ទី​១ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។

​តាម​ការរៀបរាប់​បន្ថែ​ម​ថា ប្តី​របស់គាត់​តែង​ឆ្លៀតពេល​ក្រៅ​ម៉ោង​ធ្វើការ ដោយ​ក្រោក​ពី​យប់​ទៅ​ទិញ​ត្រី​ពី​អ្នកនេសាទ និង​យកទៅលក់​បន្ត ដើម្បី​រក​ចំណូល​ផ្តល់​ការផ្គត់ផ្គង់​លើ​ជី​វិភាព​គ្រួសារ​បន្ថែម ដោយ​ប្រើប្រាស់​ម៉ូតូ​ផ្ទាល់ខ្លួន​ដើរ​ទិញ​ត្រី​ពី​ចំណុច​ស្រែ​តា​ចាន់ ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន យកទៅលក់​តាម​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​មិន​ស្មាន​ជួប​គ្រោះ​អកុសល​ដូច្នេះ​សោះ​។​

​លោក គង់ សេនា មេ​ប៉ុស្តិ៍​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​បញ្ចា​ក់ថា ករណី​ខាងលើនេះ ជា​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង មិនមែនជា​អំពើ​ឃា​ត្ត​កម្ម​អ្វី​នោះឡើយ ក្រោយ​ធ្វើ​កោសល្យ​ពិច័យ​លើ​សាកសព មន្ត្រី​ជំនាញ​បានប្រគល់​សាកសព​ជនរងគ្រោះ​ខាង ជូន​ក្រុមគ្រួសារ​នាំទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅស្ថាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម