ដោយៈបាយ័ន / សៀមរាបៈ ដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះ ប្រជាពលរដ្ឋ ចំនួន ៣ ខ្នង បានបាក់រលំ បង្កឱ្យមនុស្ស ៣ នាក់ រងរបួស នៅវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ស្ថិតក្នុងនៅក្នុងភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាទបាគង ខេត្តសៀមរាប។
នគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់ឱ្យដឹង នៅព្រឹកព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះថា ជនរងគ្រោះទាំង៣នាក់នោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៦ ខែឧសភា មានយុវជនពីរនាក់ នៅស្រុកប្រាសាទបាគង បានស្លាប់ដោយសាររន្ទះបាញ់ ខណៈពេលដែលពួកគាត់ ដើរឆ្លុះកង្កែបនៅពេលយប់ ក្រោមដំណក់ទឹកភ្លៀង និងខ្យល់កន្រ្តាក់៕/V/R