ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់និងបីនាក់រងរបួសក្នុងការវាយប្រហារតាមអាកាសកាលពីយប់មិញលើទីក្រុងគៀវទោះជាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីលើទីក្រុងនេះយ៉ាងតិច២០គ្រឿងក៏ដោយ នេះបើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។
អភិបាលក្រុងគៀវលោក វីតាលី គ្លីតស្កូ បាននិយាយថា បំណែកដ្រូនដែលធ្លាក់លើស្ថានីយហ្គាសមួយបានសម្លាប់បុរសវ័យ៤១ឆ្នាំម្នាក់នៅក្នុងសង្កាត់ សូឡូមីយ៉ាន់ស្គីយ(Solomyanskyi) នៅពេលរដ្ឋបាលយោធាក្រុងបាននិយាយថា មនុស្សយ៉ាងតិចបីនាក់បានរងរបួសក្នុងការវាយប្រហារលើទីក្រុង។
លោកគ្លីតស្កូ បាននិយាយតាមតេឡេក្រាមថា «កងកម្លាំងការពារដែនអាកាសបានបំផ្លាញដ្រូនជាង២០គ្រឿងដែលហោះសំដៅទីក្រុងគៀវ។តែការវាយប្រហារដោយដ្រូននៅរលកថ្មីមួយកំពុងចូលមកកាន់រដ្ឋធានីនេះ។ សូមបន្តនៅក្នុងលេនដ្ឋាន»។
លោកបានបន្ថែមថា អគ្គិភ័យមួយបានចាប់ផ្តើមនៅពេលបំណែកដ្រូនធ្លាក់លើអាគារគ្មានមនុស្សរស់នៅមួយក្នុងសង្កាត់សូឡូមីយ៉ាន់ស្គីយ នៅខាងលិចទីក្រុង៕
ការផ្ទុះចេញអណ្តាតភ្លើងលើទីក្រុងគៀវ នៅពេលកងការពារដែនអាកាសអ៊ុយក្រែនបាញ់លើដ្រូនរុស្ស៊ី