ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចំនៀរ
នាមសព្ទ
ចំណិតឬកំណាត់ដែលចៀរ
ចំនៀរក្រដាស ។
ចំណិត, ប៉ែកតូចវែង
ចំនៀរដី ។
បន្ទុំ
កិរិយាសព្ទ
ធ្វើឲ្យទុំ
បន្ទុំចេក, បេះផ្លែទៀបពេញចំណាស់យកមកបន្ទុំ ។
បន្ទុំក្រចក យកស្លឹកក្រពេនដែលបុកឬដែលដំឲ្យល្អិត មករុំត្រង់ក្រចកដៃឲ្យដិតឡើងសម្បុរក្រហមទុំ រាប់ថាជាលំអរបស់អ្នកដែលត្រូវការ ។ បន្ទុំបារមី បំពេញបារមីទាំង ១០ ឲ្យពេញបរិបូរហាក់ដូចជាផ្លែឈើដែលដល់កំណត់ទុំ ដើម្បីឲ្យសម្រេចពោធិញ្ញាណ ( ម. ព. ទសបារមី ផង ) ។
ពោនស្វា
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ ស្លឹកសណ្ឋានស្រដៀងនឹងស្ដៅ ប្រើជាចំណីគោ ។
រាស្ត្រ
(រាស)
នាមសព្ទ
(សំ. រាឞ្ត្រ; បា. រដ្ឋ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន ។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីថា “ប្រជាជនសម្រាប់ដែន ( ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន )”
ពួករាស្ត្រ, កែនរាស្ត្រ ។
រាស្ត្រទាស រាស្ត្រជាខ្ញុំបម្រើគេឬបណ្ដារាស្ត្រដែលទុកថាជាខ្ញុំម្ចាស់ផែនដី ។ រាស្ត្រប្រជា ឬ ប្រជារាស្ត្រ ពួកជនចំណុះដែន ។ បណ្ដារាស្ត្រ រាស្ត្រទាំងឡាយ, រាស្ត្រគ្រប់គ្នា ។ អាណាប្រជារាស្ត្រ ប្រជារាស្ត្រក្នុងអាណាចក្រនីមួយ ។ អាណាប្រជានុរាស្ត្រ ( <អាណា + ប្រជា + អនុ + រាស្ត្រ) ប្រជារាស្ត្រធំតូចក្នុងអាណាចក្រនីមួយ ។ ល ។ (ម. ព. រដ្ឋ និង ប្រជា ផង) ។
សាខា
នាមសព្ទ
(បា.; សំ. ឝាខា) មែក : បែកសាខា ។ សាខាកាល កាលរាយរងបែកចេញពីកាលធំ ៣ គឺ បច្ចុប្បន្នកាល, អតីតកាល, អនាគតកាល ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលី ត្រង់អាខ្យាត ) ។ សាខានគរ ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ ។ សាខាបសាខា ( –ប៉ៈ– ) មែកតូចនិងមែកធំ ។ សាខាប្រទេស ឬ –រដ្ឋ ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ ។ សាខាពាណិជ្ជ ឬ –ពាណិជ្យ ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ ។ សាខាម្រឹគ ស្វា; ពួកសត្វដែលលោតតោងមែកឈើបាន
ស្វា, ទោច, កំប្រុក…ជាសាខាម្រឹគ ។ សាខាសមាគម សមាគមរង ។ ល ។