បង្កើន​ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣​និង​ផ្លូវជាតិ​លេខ​៤១​ដែល​ខូចខាត​ដោយ​ទឹកជំនន់

1420
ចែករម្លែក
  • 5
    Shares

​ដោយៈ​សុផល​/​ខេត្ត​កំ​ពតៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បង្កើន​ការខិតខំ​ប្រឹងប្រែង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៣​និង​ផ្លូវជាតិ​លេខ​៤១​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ដើម្បី​ជួយ​សម្រួល​ចរាចរនិង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អមដំណើរ​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្តកំពត ក្រុមហ៊ុន CRBC​និង​ធនាគារពិភពលោក​និង​ជំនាញ​ពាក់ព័ន្ធ​។​លោក​ទេសរដ្ឋមន្ត្រី​បាន​អញ្ជើញ​ពិនិត្យ​និង​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​លេខ​៤១​និង​ផ្លូវជាតិ​លេខ​០៣​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​និង​ខេត្ត​ជាប់​ដងផ្លូវ​នេះ​។​

នៅក្នុង​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចំណុច​ខូចខាត មាន​ប្រវែង​សរុប​ប្រមាណ​២២​គីឡូម៉ែត្រ ចាប់ពី​ចំណុច គីឡូ​ម៉ែត្រ​លេខ​៧៣​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៩៥​តម្រូវឱ្យមាន​ការជួស​ជុល​បន្ទាន់​បន្ទាប់ពី​ផ្លូវជាតិ​លេខ​៣​។​ចំណែក​ផ្លូវជាតិ​លេខ​០៣ ទទួលរង​ការខូចខាត​គួរឱ្យកត់សម្គាល់​ប្រមាណ​១៥​គម ចាប់ពី​ចំណុច គីឡូម៉ែត្រ​លេខ ១៣០ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤៥​។​

​កំណាត់​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ត្រូវ​ជួសជុល​ដោយ​ឈូសឆាយ បង្ហាប់​និង​ក្រាល​ថ្ម​មិច​ដែល​អនុវត្ត​ដោយ​ក្រុម ហ៊ុន​CRBC(​ក្រុមហ៊ុន​ចិន​) ។​ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​០៣ ពី​កំពត​ទៅ​វាលរិញ​ក៏ត្រូវ​ឈូសឆាយ ក្រោម​ថវិកា​របស់​ធនាគារពិភពលោក​ផងដែរ​។​

លើសពីនេះទៅទៀត​ផ្លូវ​ទាំងនេះ​គ្រោង​នឹង​លើកកម្ពស់​គុណភាព​ទៅជា​ផ្លូវ​បេតុង​កៅស៊ូ​អាសេ(AC​)ទាំងស្រុង​សំដៅ​រក្សាបាន​ភាព​យូរអង្វែង​អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន​និង​ចូលរួមចំណែក​ក្នុងការ​សម្រួល​ដល់​ជី​វិភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បមានប្រសាសន៍​ឱ្យដឹងថាៈ​តាម​ចក្ខុវិស័យ​”​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​”​និង​តាម​ពាក្យស្លោក​”​មាន​ផ្លូវ​មាន​ស្ពាន​មាន​ក្តីសង្ឃឹម​”​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រើ​គ្រប់ មធ្យោបាយ​ក្នុងការ​កៀរគរ​រក​ហិរញ្ញប្បទាន។ ដើម្បី​ថែរក្សា​ជួសជុល​លើក​កម្រិត​គុណភាព​ពង្រីក​និង​សាងសង់​ថ្មី​ជា​បន្តបន្ទាប់​និង​ជាប្រចាំ​ក្នុង​គោលបំណង​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​នានា​និង​កុំ​ផ្ទុកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​បណ្ដាលឱ្យ​ផ្លូវ​ឆាប់​ខូច​៕S/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម