ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខ្សាយ​

​នាមសព្ទ​

​ឈ្មោះ​ស្រូវ ឬ អង្ករ​ដែល​មិនមាន​ជាតិ​ស្អិត​ខ្លាំង សម្រាប់​បរិភោគ​ជា​បាយ ឬ ជា​ចំណី​ផ្សេងៗ​
​ស្រូវ​ខ្សាយ​, អង្ករខ្សាយ (​ម​. ព​. សាលី​) ។​

​ចំហុង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ឱន​ចុះ​, ផុង​ចុះ​ក្នុង​ដី​ជ្រៅ ដោយ​ឲ្យ​ក្បាល​ឬ​ចុង​ចុះក្រោម​
​ចំហុងក្បាលចុះ ។​

​នាមសព្ទ​

​ទី​, កន្លែង​ដែល​ឲ្យ​ផុង​; ទី​ដែល​ជ្រាល​ចុះ​ជ្រៅ​ស្ទើរតែ​នឹង​ទៅជា​ចំណោត​
​ចំហុងជ្រោះ​, រណ្ដៅ​ចំហុង ។​

​ជើងហារ​

(––​ហា​)

​នាមសព្ទ​

​លេខ​ដែល​បែងចែក ឬ​រក​ឲ្យ​ឃើញ​ជា​ចំណែក​, ជើង​លេខចែក (​ម​. ព​. ហារ ផង​) ។​

​សាមន្ដ​

(–​ម៉ន់​)

គុណសព្ទ​

(​សំ​. បា​.) ជិត​, ដែល​នៅ​ជិតគ្នា​
​ទី​សាមន្ដ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. សា​-​ម៉ន់​-​តៈ​, ដូចជា សាមន្តគ្រាម ស្រុក​ជិតគ្នា ។​
​សាមន្ដប្រទេស ប្រទេស​ជិតគ្នា​, ប្រទេសជិតខាង ។ សាមន្ដរដ្ឋ ដែន​ជិតខាង​, ដែន​ដែលមាន​ព្រំប្រទល់​គ្នា ។ សាមន្ដរាជ ព្រះរាជា​ក្នុងប្រទេស​ជិតខាង​; ប្រទេស​រាជ (​ស្ដេច​ចំណុះ​គេ​) ។​ល​។​

​អន្ទោល​

​កិរិយាសព្ទ​

(​សំ​. អន្ទោល ឬ អា​ន្ទោ​ល “​គ្រវី​; គ្រវែង​; ស្ទុះ​; លឿន​; លឿន​ដោយ​កម្លាំង​ខ្យល់​” ) ត្រាច់រង្គាត់​កើត​ស្លាប់​ក្នុង​វាលវដ្ដសង្សារ​, វិល​កើត​វិល​ស្លាប់​
​អន្ទោលកើតស្លាប់​, អន្ទោល​ទៅក្នុង​ភព​តូច​ភព​ធំ​, អន្ទោលជាតិ ។​
​តាម​ស្វះ​ស្វែងរក​មិន​លែង​
​អន្ទោល​រក​សព្វទិសទី​ក៏​រក​ពុំ​ឃើញ ។ ( ព​. កា​. ) : សព្វ​សត្វ​ក្នុង​លោក សុទ្ធតែ​វិយោគ ព្រោះ​ការ​អន្ទោល មាន​ក្ដី​និរាស ព្រាត់ប្រាស​ជា​គោល ទោះ​ចង់​រត់ចោល ក៏​គ្រាន់តែ​ចង់ ។ រី​ព្រះ​សម្ពុទ្ធ មាន​ញាណ​មោះមុត បំពេញ​ចំណង់ ដោយ​ទ្រង់​យាត្រា តាម​មាគ៌ា​ត្រង់ ពីព្រោះ​ព្រះអង្គ ជ្រាប​ការ​អន្ទោល ។​