ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ក្រពង​

​នាមសព្ទ​

​ឈ្មោះ​ចំណី​មួយ​យ៉ាង គេ​យក​អំបុក​ស្រូវដំណើប​ទៅ​លីង​បំពង ហើយ​លាយ​នឹង​ទឹក​ស្ករ ពូត​ជា​ដុំ​មូល​
​នំ​ក្រពង ។​

​ចំពើប​

​គុណសព្ទ​

​ដែល​ទើបតែ​នឹងមាន​; ដែល​ទើបនឹង​ពើបពះ​; ដែល​ប្លែក​
​របស់​ចំពើប​, ចំណី​ចំពើប ។​
​ចំណី​ចំពើបមាត់ ចំណី​ដែល​ទើបនឹង​បាន​ប្រទះ​បរិភោគ​ម្ដង​ជាដំបូង​។​

ណែណន​

​គុណសព្ទ​

(​ស​. ន់​ន្ច​ន អ​. ថ​. ន៉ែ​ន៉​ន​) ដែល​ឋិតថេរ​, ខ្ជាប់ខ្ជួន​, យឺនយូរ​, ប្រាកដប្រជា​, ចំណាប់ចំនួន (​មិនសូវ​ប្រើ​) ។​

​បាយអ​

​នាមសព្ទ​

​ចំណុះ​ធាតុ​២​យ៉ាង​គឺ កំបោរ​, ខ្សាច់​លាយ​នឹង​ទឹក សម្រាប់​បូក​ការដែល​ធ្វើ​ដោយ​ឥដ្ឋ​។​

​រឹត​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​តឹង​, ទាញ​ឲ្យ​តឹង​
​រឹតខ្សែ​, រឹតចំណង​; ចងរឹត ។​
​ចម្រើន​ឡើង​, ខ្លាំង​ឡើង​
​ជំងឺ​រឹត ។​
​រឹតដៃ ខ្លាំង​ដៃ​, រឹត​ឡើង​
​កាន់តែ​រឹតដៃ​ខូច​ជាង​ពី​ដើម ។​
​រឹតរួត រឹត​ព័ទ្ធ​រួត​រួប​
​ចងរឹត​រួត ។ ល ។​

​នាមសព្ទ​

​ស្លឹក​ទ្រាំង ដែល​កាត់​ហាលថ្ងៃ​ស្ងួត​ហើយ​សម្រាប់​ប្រើការ​ផ្សេងៗ​មាន​ចារសាស្ត្រា​, ត្បាញ​ការុង​ជាដើម​
​សាស្ត្រា​ស្លឹករឹត​, ការុង​ស្លឹករឹត​, ដួន​ស្លឹករឹត ។​
​ឆ្អឹង​រឹត ទ្រនុង​ស្លឹករឹត ។​

​និបាតសព្ទ​

​កាន់តែ​, ចេះតែ​
​រឹត​ខូច​, រឹត​ល្អ​, រឹតតែ​ខ្លាំង​ឡើង ។​
​រឹតតែ​រឹត កាន់តែ​រឹត​ឡើង ។​