​ភ្នាក់ងារ​គណបក្ស​លេខ​រៀង​ទី ២០ ប្តេជ្ញា​បំពេញ​តួនាទី​ឲ្យ​បានល្អ​បំផុត​ដើម្បី​នាំយក​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជូន​គណបក្ស​

1667
ចែករម្លែក
  • 192
    Shares

​ព្រៃវែង​៖​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ៣០០ នាក់​នៅ​ស្រុក​កំចាយមារ​បាន​ប្តេជ្ញា​អនុវត្ត​តួនាទី​របស់ខ្លួន​ឱ្យបាន​ល្អ​បំផុត​ប្រកបដោយ ការទទួលខុសត្រូវ​ក្នុងពេល​បោះឆ្នោត​នា​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​ដើម្បី​នាំយក​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ជូន​គណបក្ស​លេខ​រៀង​ទី ២០ ។ ការប្តេជ្ញា​នេះ​ត្រូវធ្វើឡើង​នៅក្នុង​ពី​ធី​បើក​វគ្គ​បណ្តុះបណ្តាល ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​កំចាយមារ​នា​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា នេះ ។

​ ​លោក ស្តើង សុខុម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​អនុប្រធាន​ទី​១ នៃ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារអញ្ជើញបើកវគ្គបណ្តុះបណ្តាលភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកកំចាយមារនាព្រឹកថ្ងៃទី ២៣ ខែ កក្កដានេះ ។ (រូបថតរិទ្ធ)

ជាមួយ​ភាពប្រាកដប្រជា​និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ លោក ស្តើង សុខុម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ព្រងើយកន្តើយ​ចំពោះ​ការបើក​វគ្គ​បណ្តុះបណ្តាល​ភ្នាក់ងារ​គណ បក្ស​ប្រជាជន​កម្ពុជា​នោះទេ ។ ដោយ​លោក​បាន​ចាត់ទុកថា​ភ្នាក់ងារ​គណបក្ស​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិនអាច​មើលរំលង​បានទេ​ព្រោះ​មានតែ ពួកគេ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធ​ចូលទៅក្នុង​ការិយាល័យ​បោះឆ្នោត​ពិនិត្យមើល​សកម្មភាព​បោះឆ្នោត និង រាប់​សន្លឹកឆ្នោត ពួកគេ​មាន​សិទ្ធ​ធ្វើការ ជំទាស់ និង ប្តឹងតវ៉ា ប្រសិន​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង ហើយ​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​របស់​គណ​បក្ស ។ ដូចនេះ​ពួកគេ​គឺ ជា​ភ្នែក​និង​ច្រមុះ​របស់​គណបក្ស ។​
​ ​
​ ​លោក ស្តើង សុខុម បាន​ចាត់ទុកថា​៖​ភ្នាក់ងារ​គណបក្ស​មាន​តួនាទី​សំខាន់ បំផុត​ក្នុង​ការជួយ​ជ្រុំ​ជ្រែង ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅប្រកប ដោយ​ភាពជោគជ័យ សេរី​ពហុបក្ស យុត្តិធម៌​ត្រឹមត្រូវ ឯករាជ្យ និង អាច​ទទួល​កបាន​ពោល​គឺមាន​តម្លា​ភាពសេរី និង យុ​ត្តិ​ធ​ម៍ ។ លោក​បានធ្វើការ ពន្យល់​ទៅ​ក្រុម​ភ្នាក់ងារ​គណបក្ស​ប្រជាជន​ស្រុក​កំចាយមារ​ថា ហេតុអ្វី​យើង​ត្រូវការ​ឲ្យ ការបោះឆ្នោត​មួយ​ប្រព្រឹត្ត​ដោយ​សេរី មាន​តម្លាភាព និង​យុ​ត្តិ ធ៍​ម គឺ​ដោយសារ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ដែល​ដឹកនាំ​ប្រទេស យើង​ប្រាកដជា​ចង់​ឈ្នះឆ្នោត តែ​ត្រូវ​ឈ្នះ​ដោយ​យុ​ត្តិ​ធ៍​ម​និង​ស្មើ ភាព​។​ដូចនេះ​ប្រសិន​ការបោះឆ្នោត​មួយ​ប្រព្រឹត្ត​ដោយ​សេរី មាន​តម្លាភាព​និង​យុ​ត្តិ​ធ៍​ម ហើយ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ទៀត​នោះ​វា​គឺជា​ជ័យជម្នះ របស់​ជាតិ​យើង​ទាំងមូល ដែល​យើង​ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន ។​
​ ​
​ ​នៅក្នុង​ឳ​កាស​នោះ​លោក​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​ក៏បាន​លើកយក​បញ្ហា​មិន​ប្រក្រតី​មួយចំនួន ដែល​តែង​កើតឡើង​នៅក្នុងពេល​បោះឆ្នោត និង រាប់​សន្លឹកឆ្នោត នាពេល​កន្លង​ដើម្បី​ទាញ​អារ​មណ៍​អ្នកចូលរួម​ឲ្យ​យកចិត្តទុកដាក់ ដូចជា​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ការគំរាមកំហែង ការរារាំង និង​អសន្តិសុខ ការរារាំង​អ្ន​បោះឆ្នោត​ដោយ​ប្រការ​ជ្សេ​ងៗ តាមរយៈ​ការចោទប្រកាន់ថា​អ្នក​ទៅ​បោះ ឆ្នោត​ថា​មិនមែនជា​ប្រជាជន​ខ្មែរ ,​ប្រើ​ពាក្យសម្ដី​បំភិតបំភ័យ​នៅ​ខាងក្នុង ឬ នៅ​បរិវេណ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​ឬ​រាប់​សន្លឹកឆ្នោត ។ ភាពមិនប្រក្រតី​ទាក់ទង​នឹង​នីតិវិធី​នៃ​ការបោះឆ្នោត រួមមាន​ការមិន​បង្ហា​ញ​ហិប​ឆ្នោត​មុនពេល​ចាប់ផ្ដើម​ដំណើរការ​បោះឆ្នោត ការបើក​កា​រិ​យា​ល័​បោះ ឆ្នោត​យឺត​ជាង​ម៉ោង ៧​ព្រឹក​ដោយ​គ្មាន​មូល ហេតុ​ត្រឹមត្រូវ ។ ការបាត់​ភាព​សម្ងាត់​នៃ​ការបោះឆ្នោត​។ ភាពមិនប្រក្រតី​ទាក់ទង​នឹង​សិទ្ធិ​អ្នកបោះឆ្នោត ។ អ្នកមាន​សិទ្ធិ​បោះឆ្នោត​មិនបាន​បោះឆ្នោត ដោយសារ​មូលហេតុ​គ្មាន​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ។ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ខុ​ទិន្នន័យ ដូចជា​ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ។ ភាពមិនប្រក្រតី​ទាក់ទង​នឹង​ដំណើរការ​រាប់​សន្លឹកឆ្នោត​រួមមាន​ការមិន​មួល​ភ្ជិត​សន្ទះ​បិទ​ប្រឡោះ​សម្រាប់​ស៊ក​សន្លឹកឆ្នោត ឬ មិន​ចាក់សោ​ឃ្លុំ​ហិប​ឆ្នោត ការរំខាន​ឬ​រារាំង​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត ការពន្យារពេល​រាប់​សន្លឹកឆ្នោត ឬ បិទ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ពេល​កំពុង​ដំណើរ ការរាប់ ការមិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្សនយោបាយ ថត​ដំណើរការ​រាប់​សន្លឹកឆ្នោត ការរាប់​សន្លឹកឆ្នោត​ដោយ​អាន​ញាប់​ពេក ឬ មិនបាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​គំនូស​សន្លឹកឆ្នោត ភាពមិន​ត្រឹមត្រូវ ឬ បន្លំ​លើ​ការប្រកាស​រាប់​សន្លឹកឆ្នោត ការទទួលស្គាល់​សន្លឹក​ឆ្នោត​គូស​មិន​ត្រឹមត្រូវ មិនបានការ​ខូច ឬ បដិសេធ​លើ​សន្លឹកឆ្នោត​គូស​ត្រឹមត្រូវ ដោយ​គ្មាន​ការត្រួតពិនិត្យ ។​

​ ​លោក ស្តើង សុខុម បាន​បន្តថា​ហេតុដូចនេះ​តួនាទី​ភារកិច្ច​របស់​ភ្នាក់ងារ​តំណាង​គណបក្ស​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត ក្នុងនោះ​គឺ​ឃ្លាំមើល​គ្រប់​សកម្មភាព​ក្នុង​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ពិនិត្យមើល​ពី​ការអនុវត្ត​នីតិវិធី​នៃ​ការបោះឆ្នោត ដើម្បី​កំណត់​ភាពត្រឹមត្រូវ ឬ​កំហុសឆ្គង​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត​-​រាប់​សន្លឹកឆ្នោត និង​អ្នកបោះឆ្នោត ។​ប្រមូល​ព័ត៌មាន​ភស្តុតាង រាយការណ៍​ជូន​គណបក្ស និង​ដាក់ ពាក្យបណ្តឹង ។ ភ្នាក់ងារ​តំណាង​គណបក្សនយោបាយ​ជា​អ្នកត្រួតពិនិត្យ​ការបោះឆ្នោត ការពារ​ផលប្រយោជន៍​ឱ្យ​គណបក្ស ត្រូវ​ជំទាស់ ដាក់ពាក្យ​បណ្តឹងតវ៉ា កត់ត្រា សង្កេត និង​ធ្វើ​របាយការណ៍​ជូន​គណបក្ស ពោលគឺ​ចង្អុលបង្ហាញ​កំហុស និង​ការប្រព្រឹត្ត​មិន​សុចរិត (​បន្លំ​)​ជួយ​លាតត្រដាង​កំហុសឆ្គង​ដែល​កើតមាន​ទាំង​ចេតនា និង​អ​ចេតនា ហើយ​លើក​ស្នើ​ទៅ​ប្រធានការិយាល័យ​បោះឆ្នោត​-​រាប់​សន្លឹកឆ្នោត ធ្វើការ​ដោះស្រាយ​កែតម្រូវ ។ ប្រមូល និង​ផ្តល់ព័ត៌មាន ស្តីពី​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​-​រាប់​សន្លឹកឆ្នោត​របស់​ខ្លួន​ទៅ​គណបក្ស ។ ភារកិច្ច​ចុងក្រោយ​របស់​ភ្នាក់ងារ​គណបក្ស គឺ​ត្រូវ​ពិនិត្យមើល​ក្នុង​កិច្ចដំណើរការ​បោះឆ្នោត ដើម្បី​ពិនិត្យថា តើ​បាន​ចាប់​បើ​កា​រិ​យា ល័យ​បោះឆ្នោត​នៅ​ម៉ោង​៧​ព្រឹក​ឬទេ​? តើ​បានបង្ហាញ​ហិប​ឆ្នោត​ថា គ្មានអ្វី​នៅក្នុង​ហិប និង​បាន​ចាក់សោ​ដែរ​ឬ​អត់​? តើ​មាន​អ្នក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចូល​បោះឆ្នោត​ដែរឬទេ​? តើ​មាន​អ្នកបោះឆ្នោត​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ដែរឬទេ​? ។
​ ​
​ ​លោក​បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​ភ្នាក់ងារ​គណបក្ស​ទៀតថា​៖” ភ្នាក់ងារ​គណបក្ស​ជាម​នុស្ស​សំខាន់បំផុត​គឺជា​តំណាងឱ្យ​គណ បក្ស ត្រូវមាន​សេចក្តីក្លាហាន ក្នុងការ​បំពេញការងា​រ​តាមច្បាប់ នៅក្នុង​ការិយាល័យ​ដែល​ឈរជើង​នៅ​រៀងៗ​ខ្លួន ។ យើង​ជា​តំណាង​គណបក្ស​នេះ គឺមាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ ការប្តឹងតវ៉ា ប្តឹង​ជំទាស់​នៅ​កា​រិ​យ​ល័យ​បោះឆ្នោត​ពេល​មាន​ភាពមិនប្រក្រតី ណាមួយ​កើតឡើង​យើង​អ្នកជា​ទទួល ខុសត្រូវ​ហើយ​តំណាង​បក្ស​យើង​នេះ​ក៏មាន​សិទ្ធ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ក្នុង​ការិយាល័យ​ដែល​យើង​ប្រចាំការ​នោះដែរ​។ ហេ​ត​ដូច នេះ​ទើប​មាន​តម្រូវ ការចាំបាច់​ក្នុង​ការបើក​វគ្គ​បណ្តុះបណ្តាល​ជីវភាព​នយោបាយ​ដល់​ភ្នាក់ងារ​គណបក្ស ក្រុមការងារ​យុវជន​គណបក្ស ឲ្យ​ចេះ​អង្កេត​ការណ៍ គ្រប់គ្រង​ស្ថានភាព ហើយ​រាល់​បាតុភូត​ដែលមាន​ការប៉ះពាល់​ដល់ គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ ពង្រឹងសមត្ថភាព​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា “​។​
​ ​
​ ​លោក ស្តើង សុខុម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នៅថ្ងៃនេះ ដែល​បាន​ឆ្លើយតប​ទៅ​និង សភាពការណ៍​ជាក់ស្តែង​ដើម្បី លើកកម្ពស់​សម​ត្តភាព​យល់ដឹង​របស់​ភ្នាក់ងារ​គណបក្ស​ឲ្យ​យល់​កាន់តែច្បាស់​អំពី​តួនាទី​ភារៈកិច្ច របស់ខ្លួន​ក្នុងការ​ចូលរួម​ជាមួយ​គណបក្ស ។
​ ​
​ នៅក្នុង​ឳ​កាស​នោះ​បន្ថែម​លើ​អ្វីដែល​បាន​ផ្តល់ជូន​ភ្នាក់ងារ​គណបក្ស លោក ស្តើង សុខុម ក៏បានផ្តល់​ជា​គំនិត​និង​ការណែនាំ​ល្អៗ​មួយ ចំនួន​ទាក់ទង​ទៅ​សភាពការណ៍​ជាក់ស្តែង​ដែល​ភ្នា​ក់​អារ​របស់​បក្ស​ត្រូវ​ដឹង និង ស្វែងយល់ ។ លោក​អនុ​ទី ១ ប្រធាន​ក្រុមការងារ​ក៏បាន​ធ្វើការ​ក្រើន រំលឹក និង ផ្តល់នូវ​ប្រវត្តិ​នៃ​ការរីក​ធំធាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាប់បដិសន្ធិ និង រីក​ធំធាត់​រឹងមាំ​មកដល់​ស​ព្ធ​ថ្ងៃ​គឺ មាន​អាយុ ៦៧ ឆ្នាំ​មកហើយ ។ ក្នុង​រយៈពេល ៦៧ ឆ្នាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ​សារជាតិ​របស់ខ្លួន ជា​គណបក្ស​របស់​ប្រជាជន អាស្រ័យ​ដោយ​ប្រជាជន​និង​ដើម្បី​ប្រជាជន​ហើយ​បា​នស​ម្រ​ច​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ជាតិ​។​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧ​ប សគ្គ​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា​ដើម្បី​កម្ពុជា​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។
​ ​
​ជាមួយគ្នា​នោះ​លោក ស្តើង សុខុម ក៏បាន​ជំរុញ​ឲ្យ​ក្រុម​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​បន្ត​គោរព​ឲ្យ​បាន​ហ្មត់ចត់​នូវ​ច្បាប់ បោះឆ្នោត បទបញ្ជា និង នីតិវិធី​នៃ​ការបោះឆ្នោត រហូត​ការបោះឆ្នោត​ចប់​ជា​ស្ថាពរ ។ នេះ​ជា​កិច្ច​ការដែល​យើង​ត្រូវធ្វើ​បន្ត​បន្ទាប់ពី​យើង​បើក​យុទ្ធនា ការ រក​សម្លេងឆ្នោត ដើម្បី​រក្សា​នូ​ភាពថ្លៃថ្នូរ​របស់​បក្ស​យើង​។ ជាមួយនេះ​លោក​ក៏​បា​ណែនាំ​សូម​សមាជិក​ទាំងអស់​កុំ​ពិសារ​គ្រឿង​ស្រវឹង​និង​លក់ គ្រឿង ស្រវឹង នៅ​ថ្ងៃស្អែក ស និង ថ្ងៃ​បោះឆ្នោត​ដូច​មាន​ក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។ ជាមួយនេះ​លោក​ក៏បាន​អំពាវ​នា​ឲ្យ​សមាជិក​ម្នាក់ ៗ និង​ក្រុមគ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ត្រៀម​គ្រប់​ឯកសារ​ដើម្បី​ទៅ​បោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខ ។​សូម​ចំណាំ​សញ្ញា​គណបក្ស ប្រជាជន​ឲ្យ​បាន​ច្បាស់​និង​ដឹង​លេខ​រៀង​គឺ​លេខ ២០ ។ លោក​អនុប្រធាន​បាន​បន្តថា​សមាជិក​បក្ស​ដ៏ស្មោះត្រង់​និង​ប្រកបដោយ​វិន័យ​ម្នាក់ៗ​ត្រូវតែ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក​បោះ​ឲ្យ​បក្ស​។​បក្ស​យើង​តែង​ឈ្នះ​រាល់​ការបោះឆ្នោត​កន្លងមក​គឺ​ផ្អែកលើ​សន្លឹក ឆ្នោត​របស់​សមាជិក​ប​ក្ស បូក​នឹង​ក្រុមគ្រួសារ និង អ្នកគាំទ្រ ។ យើង​ជា​សមាជិក​គណបក្ស​កាតព្វកិច្ច​របស់​យើង​គឺ​ការពារ​បក្ស​។ ការពារ​បក្ស​គឺ តាមរយៈ​នៃ​ការបោះឆ្នោត​ឲ្យ​បក្ស​នោះឯង បើសិនជា​ប្រជាជន​ធម្មតា​នេះ​ជា​រឿង​ផ្សេង​តែ​សមាជិក​បក្ស​ចាំបាច់​បោះ​ឲ្យ​បក្ស​បើ​មិន​ដូច្នោះ​ទេតើ​ចូលបក្ស ដើម្បី​អ្វី​ទៅ ​? គណបក្ស​យើង​មាន​សមាជិក​ជាង​៥​លាន​នាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ​បូក​នឹង​ក្រុមគ្រួសារ​ទៀត​ចំនួន​នេះ​នឹង​មានការ​កើនឡើង ។ ដូច្នេះ​យើង​ត្រូវតែមាន​មោទនភាព​ថា សមាជិក​បក្ស​ម្នាក់ គឺជា​សន្លឹកឆ្នោត​មួយ​សន្លឹក​បោះ​ឲ្យ​បក្ស ៕BR

លោក ស្តើង សុខុម សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បានរបើក​វគ្គ​បណ្តុះបណ្តាល​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា នៅស្រុកកំជាយមារ ខេត្តព្រៃវែង​

ទីតាំងផ្សាយពាណិជ្ជកម្ម