ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឃាង សេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូល ដ្ឋានសង្កាតផ្សារដេប៉ូ១ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ក្រោមកិច្ចសហការពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរពេទ្យព្រះអង្គឌួងដឹកនាំដោយលោក លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គ ឌួង បានរៀបចំកម្មវិធីពិនិត្យនិងព្យាបាលភ្នែកដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០០០ នាក់នៅក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ផ្សារដេប៉ូ ១,សង្កាត់ផ្សារដេប៉ូ ២,សង្កាត់ផ្សារដេប៉ូ ៣ ក្នុងខណ្ឌទួលគោក ។ ពិធីពិនិត្យនិងព្យាបាលភ្នែកនេះត្រូវបានធ្វើឡើងចាប់ពីម៉ោង ៧ ព្រឹកដល់ ៥ ល្ងាច នៅក្នុងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ។

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោកជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងបីក្នុងខណ្ឌទួលគោក។ខ្ញុំសូមអរគុណចំពោះប្រធានក្រុមការងារអនុ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានលះបង់ពេលវេលាចុះមកជួយពិនិត្យព្យា បាលភ្នែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងបី ក្នុងខណ្ឌទួលគោកដោយមិនគិតថ្លៃប្រកបដោយទឹកចិត្តមនុស្សធ៌ម និង ក្តីស្រឡាញ់ ។

លោក ចាន់ បណ្ឌិត បានឲ្យដឹងថាខណ្ឌទួលគោកមានផ្ទៃដីសរុប ៧.១៦ គីឡូម៉ែត្រការ៉េស្មើនឹង ១.០៣នៃផ្ទៃដីសរុបរបស់រាជធានីភ្នំពេញចែកចេញជា ១០ សង្កាត់១៤៣ភូមិ ៩៩ មណ្ឌលរដ្ឋបាល ៥៤២ ក្រុម ប្រជាជនរស់នៅមានចំនួនសរុប ១២៤,៦៧០ នាក់មានដង់ស៊ីតេប្រជាពលរដ្ឋ ១៧,២១២ នាក់ក្នុងមួយម៉ែត្រការ៉េនិងមានសហគមន៍ក្រីក្រ ចំនួន ៧ក្នុងនោះសង្កាត់ទឹកល្អក់១ មាន៣សហគមន៍,សង្កាត់ផ្សារដើមគរមាន១ សហគមន៍,សង្កាត់បឹងកក់១មាន១ សហគមន៍និងសង្កាត់បឹងកក់២មាន ២ សហគមន៍ ។

លោក ឃាង សេង បានមានប្រសាសន៍ថា៖ថ្ងៃនេះលោកពិតជាមានកិត្តិយសដែលបានទទួលនូវការផ្ដល់ទំនុកចិត្តពីលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោកដើម្បីចូលរួមពិធីពិនិត្យ និង ព្យាបាលជម្ងឺចក្ខុរោគជូន ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន ៣ ក្នុងខណ្ឌទួលគោក ។

លោក ឃាង សេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយលើកឡើងនូវការកោតសរសើរពីទឹកចិត្តនិងមនសិការរបស់ក្រុមគ្រូពេទ្យស្ម័គចិត្តនៃមន្ទីរពេទ្យព្រះអង្គឌួងដែលលះបង់នូវពេលវេលាក្នុងស្មារតីជួយលើកកម្ពស់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ជូននូវ វ៉ែនតានិងថ្នាំសម្រាប់ព្យាបាលភ្នែកទៀតផង ។ លោកបានបន្តថាទង្វើលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការព្យា បាលបងប្អូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ នេះគឺបានឆ្លុះបញ្ចាំងពីទង្វើរដែលមានទំនួលខុសត្រូវ មិនអាចកាត់ថ្លៃបាន របស់ក្រុមគ្រូពេទ្យដែលត្រូវបានប្រសិទ្ធនាមថាជាកងទ័ពអាវស ។

លោក ឃាង សេង បានឲ្យដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យព្រះអង្គឌួងមានចំនួនជាង ៤០ រូបដែលមានឯកទេសជម្ងឺភ្នែកនឹងពិនិត្យព្យាបាលភ្នែកជូនបងប្អូន ប្រជាពលរដ្ខចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ដោយមានការចែកជូននូវវ៉ែនតាមប្រមាណ ៥០០០ នាក់ និងថ្នាំព្យាបាលភ្នែកផងដែរដោយឥតគិតថ្លៃហើយបើ ពិនិត្យឃើញថាប្រជាពលរដ្ឋណាមានជម្ងឺភ្នែកធ្ងន់ធ្ងរលោកប្រធានមន្ទីរពេទ្យនឹងទទួលយកទៅព្យាបាលបន្តនៅមន្ទីរព្រះអង្គឌួង ។

លោក ឃាង សេង បន្តថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយបានចាត់តាំងឲ្យមានមន្ត្រីថ្នាក់ជាតិចុះជួយដល់មូលដ្ឋាន ថ្នាក់ក្រោមមជាតិជាក់ស្ដែងនៅខណ្ឌទួលគោកនេះគឺមាន លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំ ងអំពើពុករលួយនិងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោកដែលលោកតែងតែបានគិតគូអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាក់ ស្តែងថ្ងៃនេះមានការរៀបចំដ៏ធំមួយ ចុះពិនិត្យនិងព្យាបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ។

លោកបន្តថារាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយរដ្ឋាភិបាលមិនអាចទុកឱ្យប្រជាពលរដ្ឋជួបនូវការលំបាកនោះទេ។ រាជរដ្ឋាភិ បាលបានកំណត់ថាទុក្ខវេទនារបស់ប្រជាពលរដ្ឋប៉ុណ្ណា គឺជាទុក្ខវេទនារបស់រាជរដ្ឋាភិបាលប៉ុណ្ណឹង ក៏ដូចជាទុក្ខវេទនារបស់សម្ដេចតេជោហ៊ុន សែនផងដែរ ។ ជាមួយគ្នានេះលោក ឃាង សេង ក៏បានសូមឱ្យប្រជាពលរដ្ឋមើលឃើញនូវអ្វីដែលជាចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្ល ងមកដូចជាការអភិវឌ្ឍមូលដ្ឋាន ការអភិវឌ្ឍជាតិ ពិសេសលការថែរក្សាបាននូវសុខសន្តិភាព ធ្វើឲ្យយើងអាចរស់នៅក្រោមម្លប់នៃសន្តិភាព ។ហើយប្រជាពលរដ្ឋប្រាកដ៏ជាដឹងច្បាស់ណាស់ថាអ្នកដែលអាចរក្សាសន្តិភាពបានគឺមានតែអ្នកស្វែងរកសន្តិភាពជូនជាតិប៉ុណ្ណោះ នោះគឺគណបក្សប្រជាជនកម្ពុជាដូច នេះប្រជាពលរដ្ឋប្រាកដជាជ្រើសរើសថ្នាក់ដឹកនាំពិតប្រាកដដែលនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយភាពរីកចំរើន និង សុខសន្តិភាព ៕