ដោយ: មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថាៈ “ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យ ខាងតែបាន នូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ ។ សូមចងចាំថា ការរើសអើស នឹងនាំទៅដល់ការបែកបាក់សាមគ្គី នៅក្នុងសង្គម និងអាចនាំឈានទៅដល់ ការបែកបាក់ ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ ដំណាក់កាលរីកចម្រើន ដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់ តែមួយពព្រិចភ្នែក”។