ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន និងសហការី និងសប្បុរសជន ក្នុងនិងក្រៅប្រទេស បាននាំយកសម្ភារៈ មានដូចជា សំលៀកបំពាក់ ៥១០ កំប្លេ កាតាប ៨០ និងថវិកា មួយចំនួន មកផ្ដល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្ទឹងសែន និងចាក់សាបបេតុង ក្នុងទីធ្លាសាលារៀន ៨៥០ ម៉ែត្រការ៉េ ដែលចំណាយទឹកប្រាក់ សរុបចំនួន ៤៥.០៥០.០០០ រៀល ដើម្បីលើកទឹកចិត្តពីការតស៊ូ ក្នុងការបង្រៀន និងរៀន របស់សិស្សានុសិស្ស។

គួរបញ្ជាក់ដែរថា អំណោយដែលផ្ដល់ជូនដល់សិស្សានុសិស្ស នៅក្នុងវិទ្យាល័យស្ទឹងសែន និងសិស្សានុសិស្ស មកពីសាលាបឋមសិក្សា មានចំនួន ៥១០ នាក់ ក្នុង១នាក់ ទទួលបាន នូវសំលៀកបំពាក់ ១កំប្លេ និងថវិកាមួយចំនួន សម្រាប់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ស្ទឹងសែន និងសាលាបឋមសិក្សា ចំនួន ៨០ នាក់ ក្នុង១នាក់ ទទួលបានកាតាប ១ និងថវិកាមួយចំនួន ៕/V/R