វៀតណាមផ្អាកតំណែងរដ្ឋមន្រ្តីក្រសួងព័ត៌មាន

1173
ចែករម្លែក

ភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមនៅថ្ងៃចន្ទទី២៣ខែកក្កដាបានផ្អាកតំណែងរបស់រដ្ឋមន្រ្តីព័ត៌មាននិងទូរគមនាគមន៍របស់ខ្លួន ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវនៅ ក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋមួយ ចំពេលដែលមានចំណាត់ការបង្ក្រាបលើអំពើពុករលួយ។

កាលពីដើមខែនេះ ប៉ូលីសបានចាប់ខ្លួនអតីតប្រធាន ក្រុមហ៊ុន MobiFone Corpនិងមន្រ្តីជាន់ខ្ពស់ម្នាក់ទៀតនៃក្រសួងព័ត៌មាននិងទូរគមនាគមន៍នេះតាមការចោទប្រកាន់ពីបទការគ្រប់គ្រងមិនត្រឹមត្រូវ។

គណៈកម្មាធិការត្រួតពិនិត្យរបស់បក្សកុម្មុយនីស្តបានរកឃើញក្រុមហ៊ុន MobiFone Corpបង់ប្រាក់លើសច្រើនសម្រាប់ភាគហ៊ុន៩៥ ភាគរយនៅក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍ដែលខាតបង់បង់ប្រាក់។

ក្រុមហ៊ុន MobiFone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេទី៣របស់វៀតណាមបានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនទូរទស្សន៍អូស្រ្តាលី Audio Visual Global JSC ក្នុងតម្លៃជិត ៨,៩ពាន់ពាន់លានដុង (ជាង៣៨៦លានដុល្លារ) កាលពីចុងឆ្នាំ២០១៥។

ប្រធានាធិបតីវៀតណាម លោក Tran Dai Quang បានធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្អាកតំណែងរបស់លោក Truong Minh Tuan រដ្ឋមន្តី្រក្រសួងព័ត៌មាននេះចំពោះការរំលោភច្បាប់ ដែលត្រូវបានរកឃើញដោយគណៈកម្មាធិការអធិការកិច្ចបក្ស។ នេះបើយោងតាមសារព័ត៌មានVNA។

កាលពីខែមុន គណៈកម្មាធិការនេះបាននិយាយថាថាលោក Truong Minh Tuan ខ្វះការទទួលខុសត្រូវនិងបានអនុម័តខុសច្បាប់ហើយ មិនបានគ្រប់គ្រងការលក់ភាគហ៊ុនឱ្យ បានត្រឹមត្រូវរវាងក្រុមហ៊ុន Audio Visual Global JSC និងក្រុមហ៊ុន MobiFone ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពី
ក្រសួងព័ត៌មាននេះ៕ដោយ៖សុខា/sn

រដ្ឋមន្តី្រក្រសួងព័ត៌មានTruong Minh Tuan 

ទីតាំងផ្សាយពាណិជ្ជកម្ម