ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី២៩ ឧសភា ម្សិលមិញនេះ ប្រមុខអាជ្ញាធរកីឡា គឺលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានចុំពិនិត្យទីលាន មុនព្រឹត្តិការណ៍ អាស៊ានប៉ារ៉ហ្គេមមកដល់។

ទីលានប្រកួតសម្រាប់ព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំនៅពហុ កីឡដ្ឋានជាតិ មរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា មជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា និង Naga World II ។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាបានត្រៀមខ្លួនប្រមាណ ៧ ឆ្នាំមកហើយ ពេលនេះ ព្រឹត្តិការណ៍នេះ បានមកដល់ ហើយប្រតិភូនានា ក៏បានធ្វើដំណើរមកដល់កម្ពុជា បណ្ដើៗដែរ។

អត្តពលិកពិការកម្ពុជា ចំនួន ២៣៦​នាក់ ក៏បានត្រៀមខ្លួនរួចរាល់ដែរ ដើម្បីប្រជែងមេដាយ ជាមួយអត្តពលិកពិការ មកពី ១០ ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា មាន ១៤ ប្រភេទកីឡា ត្រូវបានដាក់ឲ្យប្រកួត រួមមាន អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់បោះជិះរទេះ បាល់ទះអង្គុយ ប៊ូស្យា លើកទម្ងន់ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល អុក យូដូ វាយសី និង ប្រភេទកីឡាសម្ដែង គឺកីឡាអេឡិចត្រូនិក (E-Sports) ដែលសរុបមាន ៤៧៤ វិញ្ញាសា៕/V/R