​ប្រជាពលរដ្ឋ​ជាង​៣​ពាន់​នាក់​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

910
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ លោក​វេជ្ជបណ្ឌិត គួ​ង ឡូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា រយៈពេល​៣​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ ៣.០២០​នាក់​បានទទួល​ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ​។​

​លោក គួ​ង ឡូ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ មកពី​ខេត្ត​ឃ្យូ​ង​សាង​ប៊ុ​ក​ដូ ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​នេះ ដឹកនាំ​ដោយ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដោយមាន​ការសហការ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក ១៦​មករា​ផងដែរ​។​

ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ បាន​បញ្ជាក់ថា រយៈពេល​នៃ​ការពិនិត្យ​ព្យាបាល​ជំងឺ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី ក្នុង​ខេត្តព្រះវិហារ ចំនួន ៣.០២០​នាក់ បានមក​ទទួល​ការពិនិត្យ​ព្យាបាល លើ​ប្រភេទ​ជំងឺរួមមាន​ជំងឺ​ទូទៅ ទន្តសាស្ត្រ ច​ក្ខ​សាស្ត្រ រោគ​ស្ត្រី ជំងឺ​កុមារ ផ្នែក​ម្ជុល​វិទ្យាសាស្ត្រ និង​សុង​ក្រពះ​ជាដើម​។​

​ជាមួយគ្នានេះ ជំនួសមុខ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ លោក​វេជ្ជបណ្ឌិត គួ​ង ឡូ បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សួស យ៉ា​រ៉ា ក៏​ដូច​លោក អ៊ុន ចាន់​ដា ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​តាមរយៈ​ការដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ប្រទេស​កូរ៉េ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយផ្ទាល់​នៅទីនេះ​។​

​លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា សកម្មភាព​មនុស្សធម៌​នេះ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តព្រះវិហារ​មិនអាច​បំភ្លេចបាន និង​សន្យា​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ឲ្យ​លោក​ទាំង​២ បាន​ដឹកនាំ​ប្រជាពលរដ្ឋ ខេត្តព្រះវិហារ នៅ​អាណត្តិ​ក្រោយ​ទៀត​៕S/​

​ប្រជាពលរដ្ឋ​ជាង​៣​ពាន់​នាក់​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម