ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ “រឿងឲ្យតែទាក់ទងនឹងការចំណាយ លើវិស័យអប់រំ យើងមិនគួរស្ទាក់ស្ទើរ, រឿងទាក់ទងនឹងការបម្រើសុខភាពរបស់មនុស្ស យើងអត់គួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ។ នេះជាបំណងប្រាថ្នាសម្រាប់ប្រទេស តិរបស់យើង មានការរីកចម្រើន”។

សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារសិក្សា នៃពុទ្ធិកសាកល វិទ្យាល័យ ព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពិធីនេះ សម្តេចបានផ្តល់ថវិកាសម្រា ប់ការសាងសង់អគារអន្តេវាសិក សម្រាប់សិស្ស ក្រីក្រ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ។

សម្តេចបានថ្លែងថាៈ រឿងនេះ ជាការខិតខំមួយ ដើម្បីធ្វើឲ្យនិស្សិតក្រីក្ររបស់យើង មានកន្លែងស្នាក់នៅ។ បើមិនអញ្ចឹងទេ និស្សិតក្រីក្ររបស់យើង និងទៅជ្រកកន្លែងនេះ​ បន្តិច កន្លែងនោះបន្តិច គឺវាលំបាក ហើយកន្លែងនេះទៀត ក៏ទទួលនិស្សិតក្រីក្រភាគច្រើន ៕ V / N