ឆមាស​ទី​១ ឆ្នាំ​២០១៧ កាំកុងត្រូល បាន​រឹបអូស​និង​កំទេចចោល​ទំនិញ ខូចគុណភាព​ដល់​ជាង​១​ម៉ឺន​គីឡូក្រាម​

1465
ចែករម្លែក

(​ភ្នំពេញ​)៖ យោងតាម​របាយការណ៍ ស្តីពី​សកម្មភាព​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ត្រួតពិនិត្យ ទំនិញ​នី​ហរ​ណ័ អាហរ័ណ​និង​បង្ក្រាប​​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) បាន​បង្ហាញថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៧ កាំកុងត្រូល​បានធ្វើ​ការដកហូត​និង​កំទេចចោល​នូវ​ទំ​​និ​ញ​ខូចគុណភាព​សរុប​ចំនួន​១២.៩១៣​គីឡូក្រាម​។​

​របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា រយៈពេល​ឆមាស​ទី​១​នេះ កាំកុងត្រូល​បាន​ឃ្លាំមើល​ពិនិត្យ ផ្សារ​ចំនួន​៩២១​ផ្សារ​ដែល​បាន​លក់​ផលិត​​ផល​ហួស​ឌឺ​ឡេ​, ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូចគុណភាព​ផុត ណ​ត់​រយៈពេល​ការប្រើប្រាស់​។​

​ចំពោះ​ការចុះ​ត្រួតពិនិត្យ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ក្នុងប្រទេស បាន​ផ្ដោតលើ​សកម្មភាព ដូចជា​៖​ការធ្វើ​តេ​ស្តិ៍​បឋម​រក​សំណល់​ថ្នាំ​សំ​​លាប់​សត្វល្អិត​ដែល​បណ្ដាលមកពី​ការ ប្រើប្រាស់​ថ្នាំ​កសិកម្ម និង​ការតម្រូវ​តាម​ផលិតកម្ម និង​សំណល់​សារធាតុ​គីមី​ក្នុង​ផលិតផល​ម្ហូប​អាហារ​ជាដើម​។​

​ដោយឡែក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំ​កុង ត្រូល​បាន​ចុះ​វិភាគ​ផ្ទាល់​នៅតាម​ច្រកទ្វារព្រំដែន​ដោយបាន​ត្រួតពិនិត្យ និង​វិភាគ​ទៅលើ​ផលិតផល (​បន្លែ​) ចំនួន​៤០១​គំរូ និង​រកឃើញ​ផលិតផល​៣៥​គំរូ មាន​សំណល់​ថ្នាំ​កសិកម្ម​។ ចំពោះ​ផលិតផល​ម្ហូបអាហារ ពុំមាន​សុវត្ថិភាព​ចំនួន​៩.៧៩៦​គីឡូក្រាម ត្រូវបាន​រកឃើញ និង​រឹបអូស​យកមក​កំទេចចោល​នៅតាម​បណ្តា ច្រកទ្វារព្រំដែន​។ ​កាំកុងត្រូល​ក៏បាន​ចូលរួម​សហការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​សារធាតុ​ញៀន​បាន​០១​ករណី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ និង​រឹបអូស​សារធាតុ ញៀន​ប្រភេទ​កូកាអ៊ីន​ចំនួន ២,៤៥១.២៤​ក្រាម ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕​ដោយ​: ពៅ និមល​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម