ដោយៈ សុផល / ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០ រូប។

របៀបវារៈនៃការបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន២ គឺ៖
១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្មអាស៊ាន៕ V / N