ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ វេទិកាពិភាក្សា​និងពិគ្រោះយោបល់ អំពីវឌ្ឍនភាព ការងារគ្រប់វិស័យ ទូទាំងខេត្តបន្ទាយមានជ័យ រវាងរដ្ឋបាលខេត្ត ជាមួយនិស្សិត សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តបន្ទាយមានជ័យ (UME-BMC) បានបានធ្វើឡើងកាលពីថ្ងៃ២៩ខែឧសភា​ ឆ្នាំ២០២៣​ នាសាលប្រជុំធំ សាលាខេត្ត ។

លោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានលើកឡើងដោុយសង្ខេប ពីស្ថានភាពទូទៅអំពី គ្រឹះស្ថានឧត្តមសិក្សាឯកជន​ដែលទទួលបានចំនួននិស្សិត ចូលរៀនច្រើនជាងគេមួយនេះ
ហើយផែនការ និងលទ្ធផល នៃការបណ្តុះបណ្តាល កន្លងមក ។

លោក អ៊ុំ​ រាត្រី​អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី និងមន្ត្រីថ្នាក់ដឹកនាំ ខេត្ត មន្ទីរ​អង្គភាព គ្រឹះស្ថានពាក់ព័ន្ធជុំវិញខេត្ត​ ព្រមទាំងនិស្សិតប្រមាណ ១.០០០ នាក់ បានអញ្ជេីញចូលរួម។

ក្នុងវេទិកាពិភាក្សាពិគ្រោះយោបល់នោះ និស្សិតជាគ្រហស្ថ​និងនិស្សិត ជាព្រះសង្ឃ កន្លងមក បានលើកយកបញ្ហាមកសួរ ពិភាក្សា ដូចជាៈ
១- អាជីវកម្មផលិតកម្មទឹកស្អាត ក្នុងទីប្រជុំជនខេត្ត ឬក្រុងសិរីសោភ័ណ ទឹកចេញតិចៗ និងកខ្វក់ ល្អក់ ពិបាកបរិភោគ និងប្រើប្រាស់ ។ សូមរកដំណោះស្រាយ ?។
២-តើរៀងរាល់ឆ្នាំ ខេត្តបន្ទាយមានជ័យ ដែលបន្ទាយមានជ័យ​រងគ្រោះដោយទឹក ជន់លិច តែរហូត តើរដ្ឋបាលខេត្តមានវិធានការយ៉ាងណា ?
៣-សួរពីអត្រាពលរដ្ឋគ្មានការងារធ្វើ ។ ដោយឡែក មាននិស្សិតបញ្ចប់ការសិក្សាជា ច្រើននាក់ ក្នុង១ឆ្នាំៗ តែគ្មានឬលំបាកណាស់ ក្នុងការរកការងារធ្វើ ? តើរដ្ឋបាលខេត្ត អាចជួយរកការងារ ឲ្យពួកគាត់ធ្វើបានឬទេ ?
៤-តើមានវិធានការអ្វីខ្លះ ទប់ស្កាត់លើបញ្ហគ្រឿងញៀន ដែលកើតច្រើន មានសន្ទុះឡើង រីករាលដាល ហើយក្នុងមូលដ្ឋាន ក៏កើតឡើងបងតូចបងធំ ក្មេងទំនើង បង្កអុកឡុក ដេញកាប់ចាក់គ្នា ក្នុងភូមិ ឯក្មេងទំនើង ក៏ចេះតែមានំនួនច្រើន ។
៥-បញ្ហាជួយរកទីផ្សារ ដែលមានតម្លៃសមរម្យ លើផលិតផលស្រូវ ដំឡូងមី និងកសិផល ផ្សេងទៀត ដែលចុះថោក។

៦-ក៏សួរបញ្ហាវាលស្រែ មានប្រព័ន្ធប្រឡាយខ្វាត់ខ្វែងដែរ តែនៅតែខ្វះទឹកស្រោចស្រព ?
៧-តើមានវិធានការអ្វី ឲ្យមានសន្តិភាពពេញលេញ ?
៨-តើខេត្តអភិវឌ្ឍន៍បានអ្វើខ្លះ ជាសំខាន់ៗ?
៩-អំពីសុវត្ថិភាពលើការធ្វើដំណើរ របស់កុមារាកុមារី យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ លើផ្លូវជាតិលេខ៥ ,លេខ៦, លេខ៥៦, លេខ៥៨, និង៥៩ អ្នកធ្វើចរាចរណ៍លឿនៗ តើមានវិធានការអ្វី អាចទប់ស្កាត់បាន?
១០- តើពលរដ្ឋមានជីវភាពក្រីក្រ តែមិនទទួលបានប័ណ្ណក្រីក្រនៃមូលនិធីសាកល តើមានវិធីណាដែលអាចទៅព្យាបាលដោយឥតគិតថ្លៃឬតម្លៃសមរម្យពីមន្ទីរពេទ្យរដ្ឋ?

១១- បញ្ហាទឹកភ្លៀង ដែលនៅតែបង្កស្ទះលូ លិចផ្លូវ លិចទីធ្លាផ្ទះ ឬអគារនៅចំណុចខ្លះ ក្នុងប្រជុំជន ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត ដែលស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយ ។
១២-តើលោកអភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច មានវិធានការអ្វី អាចទប់ស្កាត់ ប្រជាពលរដ្ឋ​ចោលសំរាមពាសពាលពាសកាល យ៉ាងអនាធិបតេយ្យ ។
១៣- សូមអាជ្ញាធរមាសមត្ថកិចាត់វិធានការជួយទប់ស្កាត់ បង្ក្រាបបទព្រៃឈើ រានទន្ទ្រាដី ព្រៃឈើនៅតំបន់ព្រៃសហគមន៍ភ្នកូនខ្លែងឃុំប៉ោយបចារស្រុកភ្នំស្រុក ។ល។

លោក អ៊ុំ រាត្រី អភិបាលខេត្ត និងអភិបាលរង ប្រធាន អនុប្រធានមន្ទីរ ស្នងការរង… មន្ត្រីពាក់ព័ន្ធ បានឆ្លើយបំភ្លឺ ដោះស្រាយលើសំណួរ ចម្ងល់ សំណូមពរនានា ដូចដែលនិស្សិត បានលើកឡើង ក្នុងនោះ រួចរាល់ខ្លះលើខ្លឹមសារ និងខ្លះរង់ចាំផ្ទៀងផ្ទាត់ ដោះស្រាយតាមក្រោយ ។

បន្ថែមលើនោះ ខេត្តនិងមន្ត្រីជំនួយ បានឡើងធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាពការងារ គ្រប់វិស័យទូទាំងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះ មាន:១-ប្រវត្តិនិងស្នាដៃធំៗ របស់រាជរដ្ឋាភិបាល តាមដំណាក់កាល (ពី១៩៧៩-១៩៩៣)(១៩៩៣-ដល់បច្ចុប្បន្ន។ ២-ស្ថានភាពសង្ខេបរបស់ខេត្តបន្ទាយមានជ័យ (ប្រវត្តិសាលាខេត្ត, និមិត្តសញ្ញាខេត្ត, ប្រវត្តិអភិបាលខេត្ត, ស្ថានភាពភូមិសាស្ត្រ, វិស័យពាណិជ្ជកម្ម នាំចេញ-នាំចូល, វិស័យកសិកម្ម និងវិស័យកសិកម្ម វិស័យឧស្សាហកម្ម សិប្បកម្ម សហគ្រាសធុនតូច មធ្យម ,វិស័យថាមពល ,វិស័យអប់រំ យុវជននិងកីឡា , វិស័យសុខាភិបាលជាដើម ៕ V / N