Views: 128 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៩ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧៧២ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៨៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ មហាផ្ទៃតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សា បណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ ជាបន្ទាន់នូវកិច្ចប្រជុំស្ដីពី”Review of Current Humanitarian Efforts, and Seeking Effective Ways Forward” ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារ សកម្មភាពនេះអាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ជម្រាបទៅលោកសុត ផ្លាយង៉ាម ប្រធានអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាង សន្តិភាព និងដោះស្រាយទំនាស់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣៕