ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖“សំណាងពឹងចំណេះ អ្នកប្រាជ្ញពឹងគម្ពីរ …ការអានគឺជាការបណ្ដុះគ្រាប់ពូជនៃបញ្ញា ” …។

ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជា​ព្រះ​បាឡាត់គណខេត្តគណៈមហានិកាយព្រះអង្គបានមានសង្ឃដីកាលើកឡើងពីទិសស្លោកនេះ ក្នុងពិធីបើកបវេសនាកាលថ្មី ឆ្នាំសិក្សា២០២៣ ២០២៤ នៃសាលាពុទ្ធិកបឋមសិក្សាធម្មវិន័យ ថ្នាក់ត្រីទោ ឯកក្នុងស្រុកថ្មពួកដែល​ត្រូវបានរៀបចំឡើងនៅបរិវេណវត្តប្រាសាទរលំជ្រៃក្នុងស្រុកថ្មពួក នៅថ្ងៃ​ទី៣០ខែឧសភាឆ្នាំ២០២៣។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ​និងព្រះសាមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត​មានប្រសាសន៍​និងសង្ឃដីកាថា ព្រះពុទ្ធសាសនាធ្វេីឱ្យ​ប្រជាពលរដ្ឋទូទាំងប្រទេសមាន​ទឹកចិត្ត​សប្បាយរីករាយប្រកបដោយជំនឿមុតមាំមកលើរាជរដ្ឋាភិបាល​បាន​រួបរួមគ្នាបង្កើតវត្តឡើងវិញទូទាំងប្រទេសពុទ្ធបរិស័ទ។

ដោយឡែកក្នុងខេត្តបន្ទាយមានជ័យមានវត្តចំនួន២៥៤, មានព្រះសង្ឃ​ចំនួន៤៣២១អង្គ សាលាធម្មវិន័យមាន៩០ សាលា មាន១២២ថ្នាក់ សមណៈសិស្សសរុបចំនួនមួយ ១៩១០អង្គអ្នក គ្រូបង្រៀនមានចំនួន​១២១អង្គ/នាក់ ពុទ្ធិកបឋមសិក្សា៩០សាលា ថ្នាក់រៀនចំនួន១៣០ សមណៈសិស្ស២១៤៣អង្គអ្នក គ្រូបង្រៀនចំនួន ១៩១អង្គនាក់ ពុទ្ធិកអនុវិទ្យាល័យមានចំនួន៦ថ្នាក់ សមណៈសិស្សសរុបចំនួន៣៦១អង្គ គ្រូបង្រៀនចំនួន១៩ និងពុទ្ធិកវិទ្យាល័យមានចំនួន៣ថ្នាក់ សមណសិស្សមានសរុបចំនួន៨៧អង្គគ្រូបង្រៀនមានចំនួន១៦អង្គនាក់។

ព្រះសមណញ្ញាណ ណាប់ មុឺន ក៏បានធ្វើការផ្ដាំផ្ញើដល់សមណសិស្សសិស្ស​ទាំងអស់ត្រូវបន្តខិតខំរៀនសូត្រឧស្សាហ៍ព្យាយាមសិក្សាស្រាវជ្រាវឲ្យអស់ពីសមត្ថភាពដើម្បីទទួលយកនូវចំណេះដឹងថ្មីថ្មីពីលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យពីតាមបណ្ដាសង្គមនានាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមសម័យកាលនៃ​សកលភាវូបនីយកម្ម ត្រូវចៀសឲ្យឆ្ងាយអំពីអំពើអបាយមុខផ្សេងផ្សេង។
ចុងបញ្ចប់បានប្រគេនប្រគល់សៀវភៅ ប៊ិក ថវិកា ទៅសាលាពុទ្ធិកសិក្សា រួមនឹងសាលាកម្រងមកពីវត្តនានាក្នុងស្រុកថ្មពួក៕សរន / N