ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារខ២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញជួបសំណេះសំណាលសមាជិកសមាជិការបក្សនៅឃុំផ្គាំស្រុកស្វាយចេកនិងដឹកនាំប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ ។
ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី ២៩ខែ ឧសភានោះ មានការអញ្ជើញចូលរួម ពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា ទឹង អនុប្រធានលោក ចាប សុផាប្ញទ្ធិ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំផ្គាំ រួមអនុប្រធាននិងប្រធានសមាជិកសមាជិការបក្សឃុំភូមិ ។
នាឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានរំលឹកដល់គណៈកម្មាធិការបក្សមូលដ្ឋានឃុំ ភូមិ និងក្រុមការងារចុះជួយត្រួតពិនិត្យគ្រប់គ្រងសមាជិកបក្សខ្លួនឱ្យបានល្អនិងជូនប័ណ្ណព័ត៌មានដល់សមាជិករបស់គណបក្សប្រជាជននិងត្រូវដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។
ស្នើសុំបន្តធ្វើចលនាដើម្បីចូលរួមអូសទាញយុវជនចូលរួមគណបក្សប្រជាជនបន្តទៀត ។ ត្រូវមាន សាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីសម្រេចគោលដៅនិងការបោះឆ្នោតឱ្យបាន ១០០ភាគរយ នាពេលខាងមុខ ៕សរន / N