Views: 119 Post navigation មហាផ្ទៃតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សា បណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ ជាបន្ទាន់នូវកិច្ចប្រជុំស្ដីពី”Review of Current Humanitarian Efforts, and Seeking Effective Ways Forward” ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយសារ សកម្មភាពនេះអាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ាន ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល និងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ជម្រាបទៅលោកសុត ផ្លាយង៉ាម ប្រធានអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាង សន្តិភាព និងដោះស្រាយទំនាស់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣៕ យន្តហោះប្រដេញចិនមួយបានធ្វើការហោះស្កាត់មុខយន្តហោះយោធាអាម៉េរិកមួយ«ដ៏គឃ្លើននិងគ្រោះថ្នាក់»នៅលើសមុទ្រចិនខាងត្បូងនៅក្នុងដែនអាកាសអន្តរជាតិ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិអាម៉េរិកកាលពីថ្ងៃអង្គារ។តែអ្នកនាំពាក្យឯកអគ្គរដ្ឋទូតចិនប្រចាំអាម៉េរិកលោកលីវ ប៉េងយូ(Liu Pengyu)បាននិយាយថាជាយូរមកហើយអាម៉េរិកតែងបញ្ជូនយន្តហោះនិងនាវាទៅយកការណ៍ពីចិន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសន្តិសុខជាតិចិន។«ចិនទទូចសុំអោយអាម៉េរិកឈប់ការបង្ករឿងដូច្នេះ និងឈប់ទម្លាក់កំហុសលើចិន»។