ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំង អស់ចូលរួមគាំទ្រកីឡាជនពិការ(អាស៊ា នប៉ារ៉ាហ្គេម)ដែល ជាការ ចូលរួមលើក ទឹកចិត្តដល់ជនមានពិការភាព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថាក្នុងពេលកម្ពុជាធ្វើជាម្ចាស់ ផ្ទះសូម បងប្អូន ចូលរួមគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការ លើកទឹកចិត្តដល់កីឡាករ-កីឡាការនីដែលមានពិការភាព។
សម្តេចតេជោបានចាត់ទុកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ជាផ្នែក មួយនៃការធ្វើសមាហរណកម្មប្រជាជាតិនៅក្នុងតំបន់អាស៊ាន ។
សម្ដេចតេជោបានបញ្ជាក់ថាពិធីបើក និងបិទព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមនេះនឹងរៀបចំឡើងលើសព្រឹត្តិការណ៍ស៊ីហ្គេមថែមទៀតផងហើយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងអញ្ជើញចូល រួមបើកនិងបិទព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមនេះ ។
សម្តេចមានប្រសាសន៍បែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនិងស្ពានអាកាសឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕សរន / N