ដោយៈ សរិទ្ធ /  ភ្នំពេញៈ មន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹង នៅថ្ងៃទី៣១ ខែឧសភានេះថា ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង ញៀន ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឆ្លងដែន តាមកញ្ចប់បញ្ញើប្រៃសណីយ៍ ជាង គីឡូក្រាម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង :០០ នាទី

ប្រភពដដែល បានឱ្យដឹងថាៈ ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជា លោកនាយឧត្ដម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យរដ្ឋបាល សរុប (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយ លោក ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា លោកឧត្តមសេនីយ៍ឯក សម វណ្ណវិរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនិងសមត្ថកិច្ចគយប្រចាំការនៅប្រៃសណីយ៍ ដោយមានការដឹកនាំសម្របសម្រួល ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយ:កញ្ចប់បញ្ញើ នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) និងនៅចំណុច បន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤

ដោយឡែក វត្ថុតាងដកហូតបាន រួមមាន គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ,២១២ ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម) និងគ្រឿងញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ,០១៨ ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម)

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕/V-PC