ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អ្នកចាត់ការទូទៅរបស់ Manchester City លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola)ត្រូវបានប្រកាសជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំដោយសមាគមអ្នកចាត់ការទូទៅក្នុងលីក (LMA)។
នេះជាលើកទី៣ហើយដែលលោកហ្គាឌីអូឡាកើបពាននេះ ដែលត្រូវបានបោះឆ្នោតឱ្យដោយអ្នកចាត់ការទូទៅនៅគ្រប់លីកទាំងអស់។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៥២ ឆ្នាំរូបនេះក៏បានឈ្នះពានអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំនៃក្របខ័ណ្ឌ Premier League ផងដែរ បន្ទាប់ពីក្រុមរបស់គាត់បានឈ្នះពានលីកលើកទី ៣ ជាប់ៗគ្នា និងលើកទី ៥ ក្នុងរយៈពេល ៦ រដូវកាល។
អ្នកចាត់ការទូទៅរបស់ Chelsea លោកស្រី អេមម៉ា ហាយ៉េស (Emma Hayes) បានឈ្នះពាន Women’s Super League។
វាជាពានលើកទី៤ជាប់ៗគ្នារបស់លោកស្រីនិងសរុប៦ពាន។ ក្រោមការដឹកនាំរបស់លោកស្រីហាយ៉េស ក្រុមស្រី Chelsea បានលើកពានលីក WSL ជាលើកទី៤ជាប់ៗគ្នាដោយមាន២ពិន្ទុលើសក្រុមបិសាចក្រហម Manchester United ដែលពួកគេបានផ្តួលផងដែរដើម្បីលើកពាន FA Cup ជាលើកទី៣ជាប់ៗគ្នា៕
លោកហ្គាឌីអូឡាជាប់ជាអ្នកចាត់ការឆ្នើមប្រចាំឆ្នាំរបស់ LMA ក្រោយជួយ Man City ឈ្នះពាន EPL ៣ រដូវកាលជាប់គ្នា